អូហូ! ស្ងាត់ៗ នី រតនា ប្ដូររថយន្តថ្មី សុទ្ធតែឡានស៊េរីទំនើបកប់ទៀត!(មានរូបភាព)

ពិតណាស់ក្រោយពេលរៀបមង្គលការរួច តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក នី រតនា និងភរិយា តែងតែបង្ហាញភាពផ្អែមល្ហែម និងរូបភាពបែបមានសុភមង្គលក្នុងគ្រួសារសឹងតែគ្រប់គ្នា។

យ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានឃើញតារាប្រុសរូបនេះ បង្ហោះរូបភាពជាច្រើនសន្លឹក ដោយតែងតែថតជាប់ជាមួយនិងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Range Rover ពណ៌ស ដែលមហាជនគ្រប់គ្នាសង្ស័យថាជារថយន្តរបស់លោក នី រតនា សព្វថ្ងៃ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើននាំគ្នាសរសើរដល់លោក នី រតនា និងភរិយា ដែលខិតខំប្រឹងប្រែង មិនថាការងារសិល្បៈនិងការរកសុីនោះទេ ពិតជាកាក់កប់ខ្លាំងណាស់ រហូតដល់ពេលនេះផ្លាស់ប្ដូររថយន្តស៊េរីទំនើបដែលមានតម្លៃថ្លៃកប់ទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី