អូន Maya កូនស្រីរបស់ Yadthip កាន់តែធំកាន់តែគួអោយស្រលាញ់រៀនដើរលើឆ្នេរខ្សាច់មុខសណ្ឋាគាររបស់ប៉ាៗ! មានវីដេអូ

ភ្លេចខ្លួនតែមួយភ្លេតសោះ ៊អូន Maya កូនស្រីរបស់អ្នកម៉ាក់រូបស្រស់យ៉ាង Yadthip Ratchapal អាយុបាន 9ខែទៅហើយ ថែមទាំងគួអោយស្រលាញ់ខ្លាំងទៀត ជាក្ដីសុខនិងជាកែវភ្នែករបស់លោកប៉ាអ្នកម៉ាក់ ហើយទាំងគ្រួសារកក់ក្ដៅណាស់

ដោយជាក់ស្ដែងទាំងគ្រួសារបានប្រមូលគ្នាទៅដើរលេងសម្រាកលំហែរកាយនៅឯភូកេត ទើបបានឃើញរូបភាពស្អាតៗនិងគួអោយស្រលាញ់ជាច្រើនលោតមកក្នុងបណ្ដាញសង្គមជាបន្ដបន្ទាប់ ភាពស្រស់ស្រាយអារម្មណ៍របស់អូន Maya ពេលញញឹមម្ដងៗគួអោយខ្នាញ់ខ្លាំងណាស់កូនស្រី អូន Maya ដើរលើខ្សាច់មាត់សមុទ្រ អមជាមួយនិងឃ្លាប្រយោគថា “ត្រជាក់ៗនៅមុខសណ្ឋាគារលោកប៉ា” ព្រះនាងតូចអារម្មណ៍ល្អនិងចូលចិត្តដើរលេងខ្លាំងណាស់ ឆ្នេរខ្សាច់ត្រជាក់ៗខ្យល់អាកាសបរិសុទ្ធមុខសណ្ឋាគារលោកប៉ាចា

After Footer (Active) - damrei Mr1 Zone2

ថែមទាំងមានរូបភាពគ្រួសារមានប៉ាមានម៉ាក់មានកូនស្រីជុំគ្នាយ៉ាងកក់ក្ដៅ ក្រៅពីរូបភាពគួអោយស្រលាញ់របស់កូនស្រីហើយនៅមានអ្នកម៉ាក់លួចស៊ិចស៊ីតិចៗផ្ញើរហ្វេនៗទៀត

អត្ថបទដោយ : នីត្តា