អីយ៉ា! ម្តាយ Patricia ស្រាប់តែនិយាយបែបនេះ ក្រោយឃើញកូនស្រី ត្រូវគូស្នេហ៍សុំរៀបការ!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងសម្ដែងក្ដីរំភើប នៅពេលឃើញតារាស្រី Patricia Good ត្រូវបានគូស្នេហ៍ហាយសូរលោក Note Vises បំពាក់ចិញ្ចៀនសុំរៀបការយ៉ាងផ្អែមល្ហែម បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេលជាង៣ឆ្នាំមក។

ដោយឡែកងាកទៅចាប់អារម្មណ៍ម្ដាយរបស់តារាស្រី Patricia វិញ ក្រោយពេលឃើញកូនស្រីត្រូវគូស្នេហ៍សុំរៀបការបែបនេះលោកស្រីក៏សម្ដែងក្ដីរំភើប ដោយបានបង្ហោះរូបភាពកូនស្រីនិងគូស្នេហ៍ ហើយថែមទៀតនិយាយបែបនេះទៀតថា៖

After Footer (Active) - damrei Mr1 Zone2

«ម៉ាក់ និង ប៉ា ចូលរួមអបអរ ចំពោះកូនទាំងពីរណាចាស៎! Congratulations on the engagement and welcome to our family (អបអរចំពោះការភ្ជាប់ពាក្យ ហើយសុំស្វាគមន៍មកកាន់គ្រួសារយើង)»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញម្ដាយរបស់ Patrcia បញ្ចេញពាក្យស្វាគមន៍កូនប្រសារប្រុសយ៉ាងកក់ក្ដៅបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី