ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹថា ក្រោយពេលដែលម្ដាយតារាប្រុស Weir បង្ហាញមុខគូស្នេហ៍ថ្មីរបស់កូនមក យើងក៏លេចលឺព័ត៌មានថា Weir និង គូស្នេហ៍ថ្មី កំពុងត្រៀមមានដំណឹងល្អ អាចនឹងចូលរោងការឆាប់ៗនេះទៀតផង ព្រោះអ្នកម្តាយតារាប្រុសរូបនេះបានបើកភ្លើងខៀវរួចហើយ ប៉ុន្តែនៅចាំសាមីខ្លួនចេញមុខបញ្ជាក់ជាផ្លូវការសិនតែប៉ុនណោះ។

ក្នុងនោះផងដែរ ស្រាប់តែពេលនេះអ្វីដែលកាន់តែធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះគឺ តាមការពិតមុនពេលម្ដាយ Weir បង្ហាញមុខអនាគតកូនប្រសារថ្មីនោះ Weir និងគូស្នេហ៍ថ្មី ធ្លាប់មានដំណើរកំសាន្តជាមួយគ្នាជាច្រើនកន្លែងមកហើយ គ្រាន់តែពេលនេះហ្វេនៗ និងមហាជនជាច្រើនមិនចាប់អារម្មណ៍ និងមិនទាន់ដឹងពីទំនាក់ទំនងអ្នកទាំងពីរតែប៉ុនណោះ។
ក្រោយពេលហ្វេនៗឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាកាន់តែរំភើបចិត្ត និងគិតថាអ្នកទាំងពីរប្រាកដជាមើលចិត្តគ្នាយកហើយដែរ ទើបម្ដាយហ៊ានបើកបង្ហាញទំនាក់ទំនងអ្នកទាំងពីរជាសាធារណៈបែបនេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី