មិនទាន់ចប់ទេ! ទូច ស្រីល័ក្ខ ដាក់ទៅអតីតស្វាមីបែបនេះ បន្ទាប់ពីលោកទម្លាយព័ត៌មានថាមិនឱ្យជួបមុខកូន!

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល បន្ទាប់ពីអតីតស្វាមីអ្នកនាង ទូច ស្រីល័ក្ខ បានចេញមុខនិយាយក្ដែងៗនៅក្នុងកិច្ចសម្ភាសន៍ថា ចាប់តាំងពីលែងលះគ្នាជាមួយអតីតភរិយាមក លោកមិនបានជួបកូនប្រុសរយៈពេលជាង២ឆ្នាំមកហើយ ដោយសារអ្នកនាង ទូច ស្រីល័ក្ខ ធ្វើការរារាំងរហូត។

ក្នុងនោះផងដែរ ក្រោយពេលលឺសម្ដីពីអតីតស្វាមីនិយាយបែបនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏មិននៅស្ងាត់ដែរ ដោយបានបង្ហោះសារនិយាយបកស្រាយរឿងរ៉ាវយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ការលួចថត ឬ បង្ហោះវិឌីអូ ឬ រូបថតរបស់គេដែលគ្មានការអនុញ្ញាតគឺវាខុសច្បាប់បាត់ទៅហើយ ចុះហេតុម្តេចឡើយក៏ធ្វើបំពានច្បាប់ តេសួរ ឬ ចង់ជួបកូនតាមការណាត់ គឺខ្ញុំមិនដែលក្បត់ការនិយាយរបស់ខ្ញុំទេ មកលេងកូនដូចគេធម្មតាតើនរណាថាខ្ញុំមិនឱ្យជួប តេមកពេលណាចង់បង្កឈ្លោះ សួរថាមានអាណិតកូនដែរឬទេ? បើលោកស្រឡាញ់កូនពិតម្តេចមិនធ្វើខ្លួនឱ្យស្និទ្ធបង្ហាញទង្វើល្អដាក់គ្នា ទុកខ្ញុំជាសត្រូវ មិនដែលនិយាយល្អ លោកមកលេងម្តងធ្វើដាក់អន្ទាក់ លោកចំាឱ្យជាក់ថាខ្ញុំនេះវាឈឺបែបណា? បង្ខូចកិត្តិយសរបស់ខ្ញុំយ៉ាងខ្លាំង ដែលខ្ញុំប្រឹងសាងជាយូរមក លោកមិនគោរពតាមគោលការណ៍ច្បាប់សូម្បីតែបន្តិច ប្រធានបទនេះមានតែកូនប្រុសរបស់ខ្ញុំទេ ដែលអាចបកស្រាយបាន»

យ៉ាងណាមិញជុំវិញរឿងរ៉ាវនេះ យើងនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់នៅឡើយនោះព្រោះ ព្រោះនោះគ្រាន់តែជាការលើកឡើងរបស់ភាគីម្ខាងៗតែប៉ុនណោះ ចំពោះរឿងរ៉ាវកាន់តែច្បាស់ មានតែតាមដានបន្ដទៀតប៉ុនណោះ៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី