គូគេឯណេះទេ! មិនដូចក្នុងរឿង តារាស្រីតួរងរូបនេះទេ ទើបជាគូស្នេហ៍រូបពិតរបស់លោក​Kanin…

គូគេឯណេះទេ! បង្ហាញមុខមាត់គូស្នេហ៍រូបពិតរបស់តួឯកប្រុសវ័យក្មេងកំពុងល្បីក្នុងរឿងភាគថៃលោក Kanin Chobpradit​ ប្រាប់ថាតាមពិតគូរបស់លោកទាក់ទងគ្នាច្រើនឆ្នាំដែរហើយ មិនដែលលាក់បាំងមហាជននោះទេ គ្រាន់តែមិនសូវបានបង្ហាញបង្ហោះរូបគូ។

ដោយលោ Kanin Chobpradit នាពេលកន្លងមកបានសម្ដែងក្នុងរឿងភាគជាច្រើនផងដែរ មានដៃគូសម្ដែងជាតួឯកស្រីវ័យក្មេងជាច្រើនរូប ធ្វើឲមានអ្នកគាំទ្រចាប់គូឲនិងចង់ដឹងថាតួឯកស្រីរូបណាបានក្លាយជាគូស្នេហ៍ក្នុងជីវិតពិតរបស់លោក។ ពេលនេះមិនបាច់ចាប់គូឲទៀតទេ គូស្នេហ៍រូបពិតរបស់លោក Kanin បានបង្ហាញមុខហើយគឺតារាស្រីនាង Cine Phatrakorn ទាំងគូធ្លាប់សម្ដែងរឿងរួមគ្នាផងដែរ គ្រាន់តែមិនមែនជាតួឯកស្រីក្នុងរឿង។ ចំណងស្នេហារបស់អ្នកទាំងពីរច្រើនឆ្នាំហើយដែរ មិនលាក់បាំងនោះទេតែងទៅណាជាមួយគ្នាមិត្តភក្ដិក្នុងសិល្បៈក៏បានដឹងរឿងនេះផងដែរ។ ហើយនៅថ្ងៃទទួលសញ្ញាប័ត្ររបស់ Cine លោក Kanin ក៏បានទៅចូលរួមអបអរគូស្នេហ៍ផងដែរ ថែមមានរូបគូស្វីតៗឲឃើញទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ