Idol ប្រកាសដំណឹងល្អ!! ពេលនេះតួឯកប្រុសស្រីក្នុងរឿង Crash Landing on You កំពុងក្លាយជាម្តាយឪពុករបស់គេហើយ!
បានក្លាយជាដំណឹងល្អសម្រាប់ហ្វែនៗ ហើយក៏ជាពត៌មានធំដែលមានចុះស្ទើរគ្រប់ទំព័រសារពត៌មានទាំងអស់នៅក្នុងពិភពលោក ដោយចុងក្រោយនេះតារាសម្តែងប្រុស Hyun Bin និងភរិយាតួឯកស្រី Son Ye-jin ដែលទើបតែបានដឹកដៃគ្នាចូលកម្មវិធីមង្គលថ្មីៗនេះ បានចេញមុខប្រកាសថាតារាស្រីកំពុងមានទង្ងន់កូនដំបូង។

អ្នកនាង Son Ye-jin បានផុសប្រកាសប្រាប់អ្នកគាំទ្រថា “សុខសប្បាយជាទេអ្នកទាំងអស់គ្នា? ខ្ញុំសុខសប្បាយ ^^ ថ្ងៃនេះខ្ញុំសុំមកចែករំលែងដំណឹងល្អអោយគ្រប់គ្នាបានដឹង ពេលនេះមានជីវិតថ្មីមួយកំពុងធ្វើដំណើរមករកពួកយើងហើយ ថ្វីត្បិតនៅធ្វើខ្លួនមិនទាន់ត្រូវតែខ្ញុំអាចទទួលបានអារម្មណ៍ថាខ្លួនប្រាណរបស់ខ្ញុំប្រែប្រួល ព្រមជាមួយអារម្មណ៍ក្តុកក្តួលរំភើបជាខ្លាំង។ ខ្ញុំនឹងប្រយ័ត្នប្រយែងមើលថែរក្សារខ្លួននិងគ្រប់គ្នាអោយមានសុខភាពល្អ រហូតដល់ថ្ងៃសម្រាល…(សុំកាត់ៗ)…” ។
តារាស្រីប្រុសសប្បាយចិត្តខ្លាំងណាស់ចំពោះរឿងរ៉ាវល្អៗដែលឆាប់កើតមានក្នុងជីវិតរបស់ពួកគេ ចំណែកមិត្តភក្តិ ក្រុមគ្រួសារទាំងសងខាង ហើយជាពិសេសអ្នកគាំទ្រវិញ បាននាំគ្នាចូលរួមសម្តែងក្តីអបអរសាទព្រមទាំងនាំគ្នាយករឿងល្អៗនេះទៅចែកចាយបន្តរហូតក្លាយជាពត៌មានធំដែលកំពុងល្បីល្បាញក្នុងបណ្តាលសង្គម។
អត្ថបទដោយ សា



