លំអិតពីតម្លៃខ្លួនតារាស្រីសម្រស់អមត: aum_patchrapa! នរណាក៏ចង់បានដូចនាង ការងារមួយអាចទិញ ខុនដូកណ្តាលក្រុងបានយ៉ាងងាយ!!!!!

តារាស្រី aum_patchrapa ជារាជនីរបស់វិស័យសិល្ប:តាំងពីដើមរហូតមកទល់បច្ចុប្បន្ន សម្រស់និងថ្វៃដៃសម្តែងរបស់នាងមិនដែលធ្លាក់ចុះសូម្បីបន្តិច មានតែកាន់តែល្អប្រសើរទៅៗ រហូតបានក្លាយជាតារាស្រីដែលមានតម្លៃខ្លួនថ្ងៃជាងគេបង្អស់របស់ប្រទេសថៃ។ សម្រាប់តារាស្រីរូបនេះផ្ទាល់ នាងមិនចាំបាច់ធ្វើការក៏អាចរស់នៅយ៉ាងសុខស្រួលបានដែល ប៉ុន្តែនាងនៅតែធ្វើព្រោះចិត្តនឹករលឺកនិងស្រលាញ់អាជីពថ ហើយការងារដែលនាងទទួលពេលនេះសុទ្ធតែជាគម្រោងកំពូលៗ តម្លៃខ្លួនខ្ពស់គ្មានគូប្រៀប។

បើអោយបែងចែកជាប្រភេទៗតម្លៃខ្លួនរបស់កញ្ញា aum_patchrapae ស្ថិតនៅក្នុងលំដាប់ទី១ នៃតារាស្រីដែលរកចំណូលបានច្រើនហើយមានតម្លៃខ្លួនថ្លៃបំផុតរបស់ប្រទេសថៃ។ ការងារសម្តែងរឿងមួយវគ្គនាងទទួលបាន ២០០០០០បាត (មួយរឿងមានច្រើនវគ្គ) ចំណែកការងារចេញតាមកម្មវិធីផ្សេងៗរបស់ aum_patchrapa នាងគិតមួយកម្មវិធី ២០០០០០ បាត។

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយចំពោះការងារជាតារាផ្សព្វផ្សាយផលិតផល (Presenter) នាងគិតផលិតផលមួយតម្លៃ ១៥ ០០០ ០០០ បាត ដែលតម្លៃទាំងអស់នេះចាត់ទុកថាមិនថ្លៃទេ ពីព្រោះមួយឆ្នាំនាងទទួលរឿងតែមួយ ហើយក៏អាចមិនទទួលសោះក៏ថាបានដែលបើមិនពេញចិត្ត។

អត្ថបទដោយ សា