សមាជិកក្រុម BTS សុំប្រលែងដៃបញ្ចេញសាច់ បន្ទាប់ពីនៅក្រោមច្បាប់​ K-POP អស់រយ:ពេលជាង ១០ ឆ្នាំ!

ពត៌មានក្រុម K-POP លំដាប់ពិភពលោក BTS ប្រកាសដកឃ្លាការងារជាក្រុមសុំចែកជើងគ្នាទៅរកក្តីសុខរៀងៗខ្លួនមួយរយ:ទើបតែបានធ្វើអោយមហាជនជាពិសេស Army ភ្ញាក់ផ្អើលជាខ្លាំងនោះទេ។ ថ្មីៗនេះសមាជិកនីមួយៗរបស់ក្រុមនេះបានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលកាន់តែខ្លាំងមួយកម្រិតទៀត ដោយបាននាំគ្នាប្រើប្រាស់សិទ្ធឯកជនយ៉ាងពេញលេញ ហើយចាប់ផ្តើមធ្វើអ្វីដែលពួកគេមិនដែលបានធ្វើ បញ្ចេញនូវអ្វីដែលច្បាប់ហាមប្រាមមិនអោយបញ្ចេញរហូតមក។
ក្នុងចំណោមពត៌មានទាំងអស់ ប្រធានបទ “Jin​ Naked” ក្លាយជារឿងដែលគេនិយាយដល់ច្រើនជាងគេបង្អស់ដោយសាសមាជិករូបនេះជាមនុស្សដែលអៀនជាងគេហើយស្លៀកពាក់ជិតៗជាងគេបំផុតក្នុងចំណោម។ ប៉ុន្តែបន្ទាប់ពីទទួលបានសេរីភាព គាត់ដើរកំសាន្តដោះអាវ ថែមផុសរូបជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមទៀតផង បណ្តាលអោយហ្វែនៗឃើញហើយគាំងនិយាយអ្វីមិនចេញតែម្តង។

ទោះបីគួរអោយភ្ញាក់ផ្អើលយ៉ាងណាក៏ដោយគ្រប់គ្នាយល់ស្របអោយពួកគេធ្វើអ្វីដែលចង់ធ្វើ ដោយសាអស់រយ: ១០ ឆ្នាំជាងហើយ (រួមពេលមិនទាន់ Debut) ដែលប្រុសសង្ហាទាំង ៧ នាក់របស់យើងមិនដែលមានឧកាសធ្វើវា។ Armys ទាំងអស់សប្បាយចិត្តពេលដែលបានឃើញពួកគេអាចប្រើប្រាស់ជីវិតដូចមនុស្សធម្មតា អាច Enjoy ជីវិតដែលពួកគេស្រម៉ៃចង់បាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា