ទាំងស្អាតទាំងទេពកោសល្យ! ហ្វេនៗជីកកកាយប្រវត្តិមិនធម្មតាចេះនិយាយ៤ភាសារបស់មិត្តស្រីថ្មីរបស់Weir!

នៅតែជាប្រធានបទក្តៅគគុកសម្រាប់ករណីស្នេហាថ្មីរបស់ Weir Sukolwat បន្ទាប់ពីម្តាយវ័យក្មេង Weir បង្ហាញមុខមិត្តស្រីរបស់កូនប្រុសធ្វើឱ្យមហាជនទូទាំងប្រទេស មាន​អ្នក​លេង​អ៊ីនធឺណិត​ចាប់​ផ្ដើម​ស្វែងយល់ពីនារី​ម្នាក់នេះ​ដែលមានឈ្មោះថា Vicky ជា​នារី​ស្រស់​ស្អាត​មាន​ទេព​កោសល្យ ​និង​មាន​មុខ​ជំនួញថែមទាំងចេះនិយាយច្រើនភាសាដោយបានបញ្ចប់ការសិក្សានៅបរទេសផងដែរ។

ទន្ទឹមនឹងនោះក៏មានពាក្យចចាមអារ៉ាមថា Weir Sukolwat នឹងអាចនឹងរៀបការនៅពាក់កណ្តាលខែក្រោយនេះផងដែរ។ មនុស្សជិតស្និទ្ធរបស់ Weir មិនបានបញ្ជាក់ ឬបដិសេធពាក្យចចាមអារ៉ាមនេះទេ។ ហើយ​ថ្មីៗ​នេះ​អ្នក​និយម​លេង​អ៊ីនធឺណិត​នាំគ្នា​លួចថត​ឃ្លីប​របសVicki​ហើយ​បង្ហោះ​ក្នុង Tik Tok ។ វាជាឃ្លីបដែល Vicki បង្ហាញពីជំនាញនិយាយរបស់គាត់ជា 4 ភាសា ដែលស្តាប់ទៅដូចជាការបញ្ចេញសំឡេងដ៏ល្អឥតខ្ចោះ។
Eriya