ក្រោយ Weir បង្ហាញមុខគូស្នេហ៍ថ្មី Bella ស្រាប់តែឆ្លើយបែបនេះនៅមុខ Patricia ហាក់ដូចមិនខ្វល់បន្ដិចសោះ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹថា ក្រោយពេលដែលតារាប្រុស Weir Sukollawat ប្រកាសបែកបាក់ស្នេហាជាមួយនឹងតារាស្រី Bella មិនបានប៉ុន្មាន ពេលនេះលោកក៏រកបានអ្នកស្អំបេះដូងហើយ ហើយថែមទាំងទទួលដំណឹងថាលោកត្រៀមចូលរោងការឆាប់ៗនេះថែមទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ តារាស្រី Bella ដែលជាអតីតស្នេហ៍ចាស់តារាប្រុសរូបនេះវិញ ហាក់បីដូចជាមិនខ្វាយខ្វល់អ្វីនោះទេ ទោះបីជាបច្ចុប្បន្ននេះអតីតមិត្តប្រុសខ្លួនកំពុងតែផ្អែមល្ហែមនឹងអ្នកថ្មីក៏ពិតមែន។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ យើងបានឃើញតារាស្រីរូបនេះ បង្ហាញទឹកមុខសប្បាយរីករាយ ក្នុងកម្មវិធីសម្ពោធកម្មវិធីបង្ហាញប្រេនកាបូបល្បីមួយ មានទាំងតារាស្រី Patricia Good ចូលរួមថែមទៀតផង តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល Patricia ស្រាប់តែសួរទៅកាន់ Bella នៅមុខអ្នកកាសែតយ៉ាងដូច្នេះថា៖

«មួយរយៈនេះមើលទៅក្មេងជាងមុនដល់ហើយ»។ ភ្លាមៗនោះ ស្រាប់តែតារាស្រី Bella ក៏បានឆ្លើយតបទាំងទំនុកចិត្តទៅវិញថា៖ «ដោយសារតែពេលនេះនៅទំនេរនោះអី» ពាក្យនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី