ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលអ្នកនាង សឿ សុធារ៉ា ប្រកាសពីចំណងអាពាហ៍ពិពាហ៍ខ្លួននិងលោក សាពូន មីដាដា ដែលជាស្វាមី ពេលនេះដើរដល់ផ្លូវបំបែកមក យើងមិនដែលបានឃើញអ្នកទាំងពីរចេញមុខបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យរឿងឈានដល់បែបនេះនោះទេ។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍លោក សាពូន មីដាដា វិញកន្លងមកលោកហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវបង្ហាញមុខឬក៏បង្ហោះសារអ្វីដែលក្នុងបណ្ដាញសង្គមនោះទេ ទើបតែថ្ងៃនេះលោកបានចេញមុខបង្ហោះសារបញ្ជាក់ថាពេលនេះខ្លួនជាបុរសពោះម៉ាយ លោកថែមទាំងឆ្លៀតបង្ហើបថា កន្លងមកមានស្រីៗជាច្រើនសួរនាំពីលោកព្រោងព្រាតថែមទៀតផង។
ក្នុងនោះលោកបានរៀបរាប់យ៉ាងដូច្នេះថា៖
«គ្រាន់តែពោះម៉ាយយូរបន្តិចសោះ ក្រុមមេម៉ាយផ្គរលាន់ និង ក្រមុំៗមេព្រៅចុងភូមិ ឆាតមកសួរព្រោងព្រាតថា បងពូនឯងចេកមែនឥលូវ? ឃើញតែផឹកស្រា ក្លែមអុក មិនដែលឃើញមានស្រីសោះ ហ៊ឺ!!! មិនដឹងឆ្លើយយ៉ាងម៉េចទេ អូនៗអើយ…»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី