សឹងមិនគួរឲ្យជឿ! តោះទៅមើលសម្រស់ A Suppachai អ្នកចាត់ការរបស់ Aum ពីមុន និង បច្ចុប្បន្នខុសគ្នាខ្លាំងណាស់!(មានរូបភាព)
ប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ អ្នកចាត់ការតារាថៃភេទទី៣ A Suppachai ដែលបច្ចុប្បន្ននេះនាងកំពុងតែទទួលបន្ទក់ជាអ្នកចាត់ការឲ្យកំពូលតារាស្រី Aum Patcharapa ហើយមកទល់នឹងបច្ចុប្បន្ននេះនាងហាក់បីដូចជាជោគជ័យក្នុងវិស័យសិល្បៈយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញងាកទៅមើលរូបសម្រស់អ្នកចាត់ការភេទទី៣រូបនេះវិញ ហាក់បីដូចជាធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកាលមុន A ជាមនុស្សមានសាច់ច្រើន តែមួយរយៈក្រោយនេះ នាងចាប់ផ្តើមងាកមកថែរក្សាសុខភាពខ្លួន ដោយធ្វើការហាត់ប្រាណ ផ្លាស់ប្តូររបបអាហារ រហូតដល់តែទទួលបានរាងដ៏ស្រឡូនស្អាតខ្លាំងតែម្ដង។
មិនត្រឹមតែប៉ុនណោះ នៅពេលដែលអ្នកចាត់ការភេទទី៣រូបនេះ តុបតែងខ្លួន ផាត់មុខ មើលទៅសម្រស់កាន់តែក្មេងវ័យ និងស្រស់ស្អាតមិនចាញ់នារីនោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖









អត្ថបទដោយ៖ស៊ីវលី