គួរឲ្យសរសើរ! អ៊ឹម ជីវ៉ា ទទួលបានពានរង្វាន់អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ ផ្នែក….!

កាលពីប៉ុន្មានម៉ោងមុនេះ មហាជនជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់ លោក អ៊ឹម ជីវ៉ា ខណៈដែលគ្រប់គ្នាបានឃើញលោកជំទាវ ​ហ៊ុន ស៊ីណាត បង្ហោះសារអបអរសាទរលោកទទួលពានរង្វាន់ «អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និង មានជំងឺ»។

ក្នុងនោះផងដែរ ពាន់រង្វាន់លោកលោក អុឹម ជីវ៉ា ទទួលបាននោះគឺទទួលបានការប្រគល់ជូនដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរថា លោក អ៊ឹម ជីវ៉ា គឺជាសិល្បករម្នាក់ ដែលសកម្មក្នុងវិស័យសារព័ត៌មាន ជាពិសេសផ្នែកសិល្បៈ ហើយកន្លងមកលោកតែងចេញមុខផ្សព្វផ្សាយ និង ស្វះស្វែងរកជំនួយជូនដល់សិល្បករខ្មែរដែលស្ថិតក្នុងស្ថានភាពលំបាក់ ចាស់ជរា មានជីវភាពខ្វះខាត និង មានជំងឺប្រចាំកាយផ្សេងៗ ជាហេតុធ្វើឲ្យលោកទទួលបានការសរសើរពីសំណាក់មហាជន ហើយក៏សក្ដិសមបំផុតទទួលបានពាន់រង្វាន់នេះផងដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី