មិត្តភាពមិនប្រែប្រួល!! 20 ឆ្នាំជាងហើយដែល Aimeemorakot កាន់នំខេកទៅ Surprise មិត្តសំលាញ់ដល់បន្ទប់!

អ្នកនាង Aimeemorakot និងអ្នកនាង Chomismaterialgirl រាប់អានគ្នាជាមិត្តភក្តិតាំងពីសម័យដែលតារាស្រី អែមមី ចាប់ផ្តើមមករស់នៅប្រទេសថៃដំបូងៗមកម្លេះសរុបមកជាង ២០ឆ្នាំហើយ អ្នកទាំងពីរធ្លាប់ប្រាប់ថាដែលរាប់អានគ្នាព្រោះមានតែកូនកាត់ដូចគ្នាតារាស្រី Chompoo យល់ពីចរិក និងចិត្តរបស់នាងបានច្រើនជាងគេទាំងអស់នាពេលនោះ។

ថ្ងៃនេះជាថ្ងៃកំណើតគម្រប់ ៤១ ឆ្នាំរបស់មិត្តយិនសិន អ្នកនាង Aimee បានរៀបចំនំខេកយ៉ាងស្រស់ស្អាតហើយបានធ្វើដំណើរទៅជូនពរនាងអោយបានមុនគេដល់ផ្ទះផ្ទាល់។ នាងបានផុសវីដេអូទិដ្ឋភាពកំពុងភ្លុំនំខេកហើយបានសសេរសាអំពីមិត្តភាពរបស់ពួកគេថា “តាំងចិត្តមក Surpirse តែគេតាមទាន់ នាងដើរចុះមកពេលខ្ញុំកំពុងអុចទៀត 🤣🤣 Happy Birthday Mama Chom!!…

យើងនៅជាមួយគ្នាក្នុងថ្ងៃខួបកំណើតបែបនេះជាង ២០ឆ្នាំហើយ ជូនពររហូតមិនដឹងថាត្រូវជូនពរអ្វីទៀតទេ 😅 លើកនេះសុំនិយាយបែបនេះវិញ សូមអោយយើងនៅជាមួយគ្នាបែបនេះរហូតដល់ចាស់សក់ស្កូវរៀងៗខ្លួន សូមអោយមានតែក្តីសុខបំផុតក្នុងលោកនេះ ❤️ Love you.. but you already know that!! Xx” ។ ហ្វែនៗឃើញហើយនាំគ្នាចូលមកចូលរួមជូនពរអ្នកនាង Chompoo នៅលើផុសដ៏គួរអោយស្រលាញ់នោះយ៉ាងច្រើនកុះករ។

អត្ថបទដោយ សា