អ្នកនាង khemanito ជួបបញ្ហាលំបាកចិត្ត បានផុសរូបដែលនាងកំពុងសម្រក់ទឹកភ្នែកក្នុងពណ៌សរ-ខ្មៅ!!

ទើបតែមានរឿងល្អៗមកចែករំលែកអោយហ្វែនៗបានសប្បាយចិត្តទេសម្រាប់អ្នកនាងផែនខេក ឬ khemanito ដែលទើបតែបានរៀបអាពារហ៍ពិពារហ៍ជាមួយមិត្តប្រុស ហើយថ្មីៗនេះនាងបានបញ្ចប់ការងារសំខាន់មួយនៅប្រទេសកម្ពុជាហើយ។ ចុងក្រោយតារាស្រីដ៏ល្បីល្បាញរូបនេះហាក់ដូចជាអស់កំលាំងចិត្តចំពោះការងារមួយចំនួនរបស់ផុសត្អូនត្អែ និងលើកទឹកចិត្តខ្លួនឯកនៅក្នុងអ៊ិនស្តាក្រាម។
នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនឈ្មោះ khemanito មានផុសរូប សរ-ខ្មៅចំនួនបីសន្លឹកដែលក្នុងរូបនោះតារាស្រីកំពុងយកដៃជូនទឹកភ្នែលដែលកំពុងស្រក់ចុះរបស់នាង អមជាមួយ Caption សសេរថា “ការដែលយើងបានធ្វើរឿងថ្មី ស្មើនឹងត្រូវជួបបញ្ហាប្រឈមជ 🤍… សូមអរគុណចំពោះឧកាសមួយនេះណាចា 🙏🏻 #panpanworkmode #panpanhappyday 🤍”។
រហូតមកទល់ពេលនេះពុំទាន់មាននរណាដឹងទេថាការងារថ្មីរបស់នាងជាអ្វី ប៉ុន្តែគ្រប់គ្នាបារម្មណ៍ពីតារាស្រីជាខ្លាំងពីព្រោះប្រហែលមិនធម្មតាទេបានជាដល់ថ្នាក់ផុសរូបសម្រកទឹកភ្នែកបែបនេះ។ ចង់ជួយតែធ្វើអ្វីមិនបានសោះឡើយ ហ្វែនៗបានត្រឹមតែនាំគ្នាចូលខមមិនផ្ញើរក្តីស្រលាញ់ រូបបេះដូង និងពាក្យាផ្តល់កំលាំងចិត្តអោយតារាក្នុងដួងចិត្តគេតែប៉ុននោះ។

អត្ថបទដោយ សា