មិននឹកស្មានសោះ! ឃើញស្វីតៗ ស្រាប់តែធ្លាយដំណឹងថា Patricia និង Peach ចែកផ្លូវគ្នាដោយសារប្អូនថ្លៃតារាថៃល្បីម្នាក់នេះ!
ជាការពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ មានដំណឹងដ៏ក្ដៅគគុគមួយលេចឡើងមកថាគូស្នេហ៍តារាសម្តែងវ័យក្មេងនាង Patricia Good និងលោក Peach Pachara បានចែកផ្លូវគ្នា ហើយបានចោទថា Patricia លួចសាងស្នេហ៍ជាមួយប្អូនថ្លៃរបស់តារាសម្តែងស្រីល្បីឈ្មោះម្នាក់ថែមទៀតផង។
ក្នុងនោះផងដែរក្រោយពេលព័ត៌មាននេះលេចឡើងមក អ្នកទាំងពីរក៏ធ្លាប់បានចេញបកស្រាយដែរ ដោយថានេះគ្រាន់តែជាពាក្យចចាមរាមតែប៉ុនណោះ។
តែយ៉ាងណាមិញ មហាជនជាច្រើននៅតែសង្ស័យ ពីទំនាក់ទំនងមួយនេះដោយមើលទៅគឺពិតជាឃ្លាតឆ្ងាយគ្នាខ្លាំងពិតមែន ព្រោះកាលពីពិធីជប់លៀងខួបកំណើតរបស់ Patricia យប់ថ្ងៃទី១៨ គ្មានវត្តមានលោក Peach ចូលរួមនោះទេ សូម្បីតែពាក្យជូនពរមួយមាត់ក៏គ្មានដែរ។
តែផ្ទុយមកវិញស្រាប់តែកាលពីយប់ថ្ងៃទី១៩ ម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយបានចែកចាយរូបភាពរបស់ Patricia អង្គុយញ៉ាំបាយគ្នាជាមួយលោក Note Vises ដែលត្រូវជាប្អូនថ្លៃតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Chompoo Araya ជាហេតុធ្វើឲ្យមហាជនជាច្រើនគិតថាបញ្ហាស្នេហារបស់អ្នកទាំងពីរគឺពិតជាដូចអ្វីដែលសារព័ត៌មានធ្លាប់បានចុះផ្សាយមែន។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលព័ត៌មាននេះកាន់តែមានច្របូកប្របល់ អ្នកកាសែតក៏បានព្យាយាមទាក់ទងទៅលោក Peach ដើម្បីសាកសួរឲ្យច្បាស់ តែលោកថាចាំបកស្រាយនៅថ្ងៃទី២០ ខែសីហាខាងមុខនេះ៕
អត្ថបទដោយ៖សុីវលី