ឃើញឈុតខ្លីហើយ ធ្វើឲមហាជនលាន់មាត់តែម្ដង លើកនេះទាំង Mario និង Yaya លេងឈុតថើបឈុតឆាកស្នេហារោលរាលខ្លាំងណាស់ បញ្ចេញការសម្ដែងអស់ពីស្នាដៃតែម្ដង។
ដោយកំពូលតួឯកប្រុសស្រីវ័យក្មេងទាំងពីរដួងបានចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿងភាគថ្មីរបស់ប៉ុស្ដិ៍លេខ៣ មានចំណងជើងថា คือเธอ Bad Romeo ជារឿងរ៉ាវស្នេហាបែបរ៉ូមែនទិកពោរពេញដោយឩបសគ្គ។ រឿងភាគថ្មីនេះថតតាំងពីឆ្នាំកន្លងទៅមកម្លេះ ពេលនេះបានថតចប់ហើយត្រៀមនឹងចាក់បញ្ចាំងក្នុងខែកក្កដាខាងមុខឆាប់ៗនេះ។ តោះមកមើលឈុតវីដេអូខ្លីៗព្រមជាមួយកម្រងរូបភាពរឿងភាគថ្មីរបស់ Mario Maurer និង Yaya Urassaya ខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ