អីយ៉ា! ទីបំផុតតារាប្រុស Toey Pongsakorn ប្រកាសមានអ្នកមើលថែបេះដូងថ្មីហើយ!

បើគិតមកទល់បច្ចុប្បន្ននេះរយៈពេល៣ឆ្នាំហើយ ដែលតារាថៃប្រុសល្បីឈ្មោះ Toey Pongsakorn បានប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយអតីតមិត្តស្រីដែលជានារីក្រៅរង្វង់សិល្បៈ ហើយកន្លងមកលោកមិនដែលបង្ហើបរឿងមានស្នេហាថ្មីនោះទេ ពោលគឺលោកផ្ដោតសំខាន់ក្នុងការងារសិល្បៈតែមួយមុខគត់។

ដោយឡែកស្រាប់តែថ្មីៗកន្លងទៅ តារាប្រុសរូបនេះ បានចេញមុខទម្លាយសារជាថ្មីថា៖ «ពេលនេះលោកមានអ្នកថែបេះដូងហើយ ដោយបច្ចុប្បន្នកំពុងនិយាយ និងមើលចិត្តគ្នាជាបណ្តើរៗ ហើយអ្នកថ្មីនោះក៏ជាអ្នកក្រៅរង្វង់សិល្បៈផងដែរ។ ហើយចំពោះរឿងបង្ហាញខ្លួននោះ លោកនិយាយថាចាំដល់ពេលច្បាស់លាស់ជាងនេះបន្តិចសិន ចាំបង្ហាញក៏វាមិនជាបញ្ហាដែរ»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនជាច្រើនពិតជារំភើបចិត្ត និងកាន់តែចង់ឃើញតារាតើនារីដែលអាចឆក់យកបេះដូងតារាប្រុសរូបនេះបាន មានមុខមាត់យ៉ាងណាថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី