ហ្វេនៗសម្ដែងការព្រួយបារម្ភ! ខណៈរឿន ណាត ស្រាប់តែចូលមន្ទីរពេទ្យរកឃើញជំងឺធ្ងន់២មុខ!

ថ្មីៗនេះ មហាជននិងហ្វេនជាច្រើនរបស់ Miss Universe Cambodia 2018 កញ្ញា រឿន ណាត បាននាំគ្នាសម្ដែងការព្រួយបារម្ភ នៅពេលទទួលដំណឹងថាសុខៗ នាងស្រាប់តែចុកពោះខ្លាំង ហើយថែមទាំងត្រូវបញ្ជូលទៅកាន់មន្ទីរពេទ្យជាបន្ទាន់ថែមទៀតផង។

ក្នុងនោះក្រោយពេលចូលសម្រាក់នៅមន្ទីរពេទ្យដោយធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺអតីតបរវកញ្ញារូបនេះ មានជម្ងឺ រលាកក្រពះធ្ងន់ និងលើសគ្រាប់ឈាមសទៀតផង។

ក្នុងនោះនាងបានរៀបរាប់សារយ៉ាងដូច្នេះថា៖

«កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសម្រេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ និងលើសគ្រាប់ឈាមស។ ខ្ញុំសូម ផ្តាំផ្ញើដល់បងប្អូន ដែលញ៉ាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ ឥលូវនេះ នាងខ្ញុំបានសម្រាក និងព្យាបាលនៅមន្ទីរពេទ្យហើយ សូមអរគុណដល់បងប្អូន និង fan ដែលបាន ឆាតមកលើកទឹកចិត្ត និង ជូនពរ»៕

អត្ថបទដោយ៖ស៊ីវលី