កប់ណាស់! ទីបំផុតដឹងហើយ Prang និងគូស្នេហ៍គ្រោងរៀបការនៅ២កន្លែងនេះព្រោះតែ…!

ជាការពិតណាស់ ក្រោយពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Prang Kannarun ត្រូវបានគូស្នេហ៍ជាតារារ៉េបរូបសង្ហាលោក Two Pee បំពាក់ចិញ្ចៀនសុំរៀបការនៅកណ្ដាលទីក្រុងញូយ៉កមក ហ្វេនៗគ្រប់គ្នាតែងតែទន្ទឹងរង់ចាំដំណឹងល្អនៃថ្ងៃរៀបការអ្នកទាំងពីរយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែរាត្រីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ ខណៈលោក Two Pee ចូលរួមកម្មវិធីបើកបង្ហាញបទចម្រៀងថ្មី ក្នុងកម្មវិធីជប់លៀង JJM នោះ លោកក៏បានផ្តល់បទសម្ភាសជូនអ្នកកាសែត ជុំវិញរឿងរ៉ាវស្នេហា និង គម្រោងរៀបការរបស់ខ្លួនយ៉ាងដូច្នេះថា៖

«កម្មវិធីរៀបការរបស់លោក និង តារាស្រី Prang អាចនឹងធ្វើនៅចុងឆ្នាំក្រោយ ដោយមានការរៀបចំ ២ ដង គឺធ្វើនៅទីក្រុងថេប និង នៅសមុទ្រខេត្តភូកេត ហើយចំពោះមូលហេតុដែលលោកសម្រេចចិត្តរៀបកម្មវិធីដល់ទៅ ២ លើកនោះ ក៏ព្រោះ លោក និង សង្សារចូលចិត្តបរិយាកាសមាត់សមុទ្រដូចគ្នា»។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងទន្ទឹងរង់ចាំថ្ងៃពិសេសអ្នកទាំងពីរមកដល់ឆាប់ៗនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី