មិននឹកស្មានសោះ! សុគន្ធ ថេរ៉ាយុ ធ្លាប់កើតជំងឺបាក់ទឹកចិត្តស្ទើរតែសម្លាប់ខ្លួន!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងល្បីឈ្មោះលោក សុគន្ធ ថេរ៉ាយុ ថ្វីត្បិតតែមួយរយៈចុងក្រោយនេះលោកស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈក៏ពិតមែន តែគ្រប់គ្នាតែងតែឃើញលោកបង្ហាញខ្លួនជាមួយជីវិតយ៉ាងហាយសូក្នុងបណ្ដាញសង្គម។

ដោយឡែកស្រាប់តែថ្មីៗនេះខណៈលោកចូលរួមកម្មវិធី «VTalk Confession» លោកស្រាប់តែទម្លាយរឿងរ៉ាវជីវិតយ៉ាងភ្ញាក់ផ្អើលមួយគឺ កន្លងមកលោកធ្លាប់កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ពេលខ្លះរហូតធ្លាប់ចង់សម្លាប់ខ្លួនទៀតផង។

ក្នុងនោះបើតាមវីដេអូខ្លីបង្ហាញក្នុងកម្មវិធី «VTalk Confession» តារាចម្រៀងរូបនេះ បានរៀបរាប់ថា មុនពេលលោកដកខ្លួនពីសិល្បៈមួយរយៈធំនេះ ដោយសារតែលោកកើតជំងឺបាក់ទឹកចិត្ត ខណៈទទួលបានការរិះគន់ពីអ្នកមិនពេញចិត្តលោកជាច្រើនពេលបំពេញការងារសិល្បៈ ដែលធ្វើឱ្យលោកប៉ះពាល់ផ្លូវចិត្ត មានអារម្មណ៍ឯកា ចូលចិត្តសំងំតែក្នុងបន្ទប់រហូតពេលខ្លះលោកសឹងតែចង់សម្លាប់ខ្លួនម្ដងៗទៀតផង។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងរន្ធត់ចិត្ត មិននឹកស្មានថាក្រោយជីវិតយ៉ាងសុីវិល័យមកដល់សព្វថ្ងៃនេះ លោក សុគន្ធ ថេរ៉ាយុ ធ្លាប់មានជំងឺបាក់ទឹកចិត្តដល់ថ្នាក់ចង់សម្លាប់ខ្លួនបែបនេះនោះទេ៕ តោះ! ទៅទស្សនាវីដេអូខ្លីខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី