ដ្រាម៉ាជាមួយអតីតស្វាមីកើតឡើងទាល់តែបាន!! Newclear_hansa ក្តៅត្រចៀកពេលលោក djpetjah និយាយពីនាងបែបនេះនៅក្នុងកម្មវិធីសម្ភាសន៍!
ចាត់ទុកជារឿងគួរអោយចាប់អារម្មណ៍មួយទៀតរបស់សង្គមហាសូ និងតារាស្រីៗរបស់ប្រទេសថៃក្រោយពេលកញ្ញា Newclear_hansa ត្រូវបានគេយោងចូលដ្រាម៉ាតែងខ្លួនដើម្បីទាក់ប្រុសៗ បន្ទាប់ពីអតីតស្វាមីរបស់នាងឡើយនិយាយប្រយោគមួយចំនួនដោយមិនបានគិតដិតដល់នៅក្នុងកម្មវិធី “คุยแซบ show”។

លោក djpetjah បានអោយសម្ភាសន៍អំពីអតីតភរិយាថាពេលនេះនាងចាប់ផ្តើមតែងខ្លួនស៊ិចស៊ីខុសប្លែកពីមុន ដោយផ្ទាល់ខ្លួនគាត់ជាមនុស្សមិនចូលចិត្តមនុស្សស្រីបញ្ចេញសាច់គាត់ចង់លាក់អ្វីៗដែលជារបស់នាងទុកមើលម្នាក់ឯងដូចច្នេះហើយ ពេលនេះគាត់គ្មានចិត្តស្រលាញ់អតីតភរិយាសូម្បីបន្តិច។ ឧកាសសម្រាប់ការត្រឡប់ទៅស្រលាញ់គ្នាម្តងទៀតពេលនេះគឺស្មើរសូន្យ។

បណ្តាលអោយអ្នកដែលបានឃើញកម្មវិធីសម្ភាន៍នេះនាំគ្នាគិតលើផ្លូវអវិជ្ជមានហើយនាំគ្នាគិតថានាងកំពុងព្យាយាមតែងខ្លួនដើម្បីរកឪពុកថ្មីអោយកូនប្រុសឈ្មោះ ថៃកា។ ដោយមេម៉ាយក្តៅស្រួយ Newclear_hansa ក្តៅប្រចៀកហើយបានតបតជាមួយការិះគន់ទាំងអស់នោះយ៉ាងខ្លាំងក្លានៅក្នុងអ៊ិនស្តាក្រាមថា “FYI: Grown-Ass Women Dress For Themselves — Not To Please Men” ដែលក្នុងនោះមានតារាស្រីជាច្រើនរូបចូលមករួមធីឌៀកក្បាលអ្នកគិតអាក្រក់ទាំងអស់នោះយ៉ាងសម្បើមដៃ។
អត្ថបទដោយ សា





