ផ្អើលគេផ្អើលឯងពេញវិស័យសិល្ប:!! តារាស្រី annethong គ្រាន់តែផុស Poster រឿងថ្មីត្រួសៗសោះមានអ្នកបង្ហោះចង់មើលនាងឆ្មាស់ពេញបណ្តាញសង្គមអ៊ីនធឺណែត!
កន្លងមកយើងបានទទួលពត៌មានខ្លះៗហើយថាវិស័យថតរឿងភាគថៃបានសម្រេចិត្តថតរឿងតាមសេរីល្បីល្បាញនិយាយពីជីវិតគ្រួសារក្បត់ផិតរបស់ប្រទេសកូរ៉េខាងត្បួងរឿង Doctor Foster ថ្ងៃនេះអ្នកដឹកនាំរឿងហើយក៏ជាតួឯកស្រីរបស់ Version ថៃកញ្ញា annethong បានចាប់ផ្តើមបង្ហោះបង្ហាញរូបភាពនិងទំនងសាច់រឿងខ្លះៗធ្វើអោយគ្រប់គ្នាព្រឺសម្បុរហើយចង់ទស្សនារឿងនេះជាខ្លាំង។

រឿង “เกมรักทรยศ” (The Betrayal) នឹងលើកយកសាច់រឿងជីវិតគ្រួសាររបស់មនុស្សសម័យថ្មីដែលចូលចិត្តរសនៅបែបឯករាជ សប្បាយហឺហាមិនសូវខ្វល់ខ្វាយលើពាក្យាថាខុសត្រូវក្រមសីលធម៌អ្វីប៉ុន្មាននោះឡើយ ជាពិសេសទាក់ទងនឹងតម្រូវស្នេហា។ តួឯកស្រីក្នុងរឿងជាអ្នកគ្រូពេទ្យដែលត្រូវស្វាមីបែកចិត្តលួចលាក់មានអ្នកថ្មីខណ:ពេលកំពុងជាប់ឈ្មោះជាស្វាមីរបស់នាង។ ដែលបន្ទាប់ពីដឹងរឿងហើយនាងបានផ្លាស់ប្តូរអន្តចរិក ក្លាយខ្លួនជាមនុស្សថ្មីមានចិត្តតស៊ូហើយចាប់ផ្តើមបែកគំនិងក្បត់ចិត្តស្វាមីវិញដែល។

ក្រោយពេលតារាស្រី annethong ផុស Poster រឿងនិយាយរៀបរាប់ពីដំណើររឿងខ្លីៗ មានតារាស្រីតារាប្រុសច្រើនណាស់ដែលបានយកផុសរបស់នាងទៅផុសបន្ត បណ្តាលអោយទស្សនិកជនថៃកំពុងផ្អើលឈូឆរចង់ដឹងថាសាច់រឿងរបស់មួយនេះនឹងដូចជីវិតពិតក្នុងសង្គមថៃបច្ចុប្បន្នបានច្រើនដល់កម្រិតណា។
អត្ថបទដោយ សា



