អីយ៉ា! Chippy និង New កាន់តែស្និតស្នាលខ្លាំងក្រោយអ្នកគាំទ្រចាប់ឲ្យស្រលាញ់គ្នា!(មានរូបភាព)

ប្រិយមិត្តជាច្រើនបានកាន់ជាបានជ្រាបហើយថា កាលពីមួយរយៈពេលមុនអ្នកគាំទ្រ បានចាប់គូឲ្យតារាសម្ដែងថៃប្រុសលោក Chippy និងតារាសម្ដែងថៃស្រី New ស្រលាញ់គ្នា ព្រោះអ្នកទាំងពីរទើបតែបែកបាក់និងសង្សារចាស់រៀងៗខ្លួន។

ក្នុងនោះផងដែរ ស្រាប់តែក្រោយមកមហាជនជាច្រើន នាំគ្នាភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍សប្បាយចិត្ត ព្រោះឃើញតារាទាំងពីរដួងនេះបង្ហាញភាពស្និតស្នាលនិងគ្នាកាន់តែខ្លាំង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ពួកគេទាំងពីរបានទៅញ៉ាំអាហារជប៉ុនជាមួយគ្នា ហើយក្នុងនោះ Chippy បានផុសរូបរបស់ New នៅក្នុង IG Story របស់ខ្លួនផ្ទាល់។ មិនត្រឹមតែប៉ុនណោះ គ្រប់ពេលដែល Chippy ផុសរូប គេតែងតែឃើញ New ចូលទៅ Cmt លេងសើចជាមួយគ្នាយ៉ាងច្រើនថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំភើប និងនាំគ្នាគិតថាពាក្យបង្អាប់របស់ពួកគេកំពុងតែមានប្រសិទ្ធភាពហើយ ហើយបើទំនាក់ទំនងតារាទាំងពីរដួងនេះកាន់តែល្អ អ្នកគាំទ្រគឺកាន់តែសប្បាយចិត្តខ្លាំងតែម្ដង៕

អត្ថបទដោយ៖សុីវលី