ផុសរូបមួយចប់គ្រប់រឿងដ្រាម៉ាបែកបាក់!! violetterwautier និងតារាប្រុស kaojirayu_9 ស្រលាញ់គ្នាខ្លាំងប៉ុន្តែលាក់ភាពផ្អែមល្អែមទុកមើលតែពីរនាក់!

ជាគូរស្នេហ៍ដែលចាប់ផ្តើមស្រលាញ់គ្នាបែបភ្នែកបន្ទោរ ខាងស្រីសារភាពថាលួចស្រលាញ់ ខាងប្រុសក៏អូខេសម្រេចចិត្តទាក់ទងគ្នាជាសង្សារភ្លាមៗ។ ចប្ចុប្បន្ននេះពួកគេកំពុងត្រូវគេសង្ស័យថាបែកគ្នាស្ងាត់ៗ ឬកំពុងមានទំនាស់គ្នាព្រោះមិនដែលមានរូបគូ ហើយឃើញផុសតែរូបជាមួយក្រុមមិត្តភក្តិតែប៉ុននោះ ប៉ុន្តែពួកគេបានបិទមាត់គ្រប់គ្នាជិតឈឹងដោយផុសរូបរ៉ូមែនទិកតែមួយសន្លឹក។
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាចម្រៀង Violettetrwautier នាងបានផុសរូបគូជាមួយ Caption ជារូបបេះដូងពណ៌ស្វាយ “💜” តែមួយគត់ដោយមិនចាំបាច់និយាយអ្វីទាំងអស់ តែអាចធ្វើអោយក្រុមសឺបដែលចូលចិត្តផុសពត៌មានខុសៗនោះរាងចាលលែងហ៊ាននិយាយបំភ្លើសទំនាក់ទំនងស្នេហារបស់ពួកគេទៀតចាប់ពីពេលនោះរហូតមកដល់ឥឡូវ។

សរុបមកស្នេហារបស់ពួកគេនៅស្វីតដដែលដែលភាពរ៉ូមែនទិករបស់ពួកគេវាជាអាថ៌កំបាំង មានតែមិត្តភក្តិជិតស្និតទេដែលដឹងថាពួកគេ ផ្អែមល្ហែមដល់កម្រិតណា មើលថែរក្សាដឹងទុកធុរគ្រួសារទាំងសងខាងដល់កម្រិតណា។ ហ្វែនៗឃើញហើយសប្បាយចិត្តនិងនាំគ្នាជូនពរអោយពួកគេនៅតែស្រលាញ់គ្នាបែបនេះ ហើយសូមអោយឆាប់បានរៀបកាជាមួយគ្នាឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា