Push_Dj ថែទាំភរិយាមិនអោយរបូតពីក្រសែភ្នែកឡើយ គ្រប់គ្នាចាប់អារម្មណ៍ពោះដែលធំរបស់តារាស្រី warattaya ដែលកាន់តែធំទៅៗរបស់នាង!
បន្ទាប់ពីក្តីស្រម៉ៃក្លាយជាម្តាយឪពុករបស់គេបានសម្រេចគូស្វាមីភរិយាតារាលោក Push_DJ និងកញ្ញា Warattaya បានលះបង់គ្រប់យ៉ាងដើម្បីធ្វើយ៉ាងណាអោយសុខភាពម្តាយនិងទារកក្នុងផ្ទៃសម្បូរបែប។ ចុងក្រោយលោកឪពុកថ្មីថ្មោងប្រកាសមិនអនុញ្ញាតអោយភរិយាទៅណាតែម្នាក់ឯងជាដាច់ខខាង ពោលត្រូវមានគាត់នៅក្បែរដើម្បីមើលថែគ្រប់ពេលវេលា។

ទិដ្ឋភាពគ្រួសារតូចដ៏គួរអោយស្រលាញ់កំពុងចាត់ផ្តើមកើតមានជាបណ្តើរៗហើយ ដោយចុងក្រោយ Push_DJ បានផុសរូបខ្លួនជាមួយភរិយាកំពុងដើរផ្សារតាមហាងទំនើមយ៉ាងសប្បាយរីករាយព្រមជាមួយ Caption សសេរថា “หาของเล่นให้หลานๆ = កំពុងរើសរបសលេងអោយក្មួយៗ🥳 @warattaya” ។

មានអ្នកគាំទ្រ និងមិត្តភក្តិតារាច្រើនណាស់ដែលនាំគ្នាចូលមកខមមិនសសើរពីភាពគួរអោយស្រលាញ់របស់លោក ផុស ដែលបារម្មណ៍និងយកចិត្តទុកដាច់ចំពោះសុខភាពរបស់ភរិយាបានយ៉ាងល្អប្រសើរបំផុត ម៉្យាងវិញទៀតគ្រប់គ្នានាំគ្នានិយាយសម្តីដូចគ្នាពោះរបស់តារាស្រីធំលឿនគួរអោយកត់សំគាត់ មើលទៅដូចបេបីចង់ចេញមកមើលពិភពលោកឆាប់ៗខ្លាំងណាស។
អត្ថបទដោយ សា



