មិនព្រមចាស់ទៅណាសោះ តួឯកស្រីជើងចាស់នាង Joy Rinlanee នៅតែបង្អួតសម្រស់ស្រស់ស្អាតលេចធ្លោរនាថ្ងៃសម្រាកលំហែរកាយនៅផ្ទះ ជាមួយធម្មជាតិខៀវស្រងាត់ស្រស់បំព្រងជុំវិញផ្ទះ។
ដោយតួឯកស្រីនាង Joy Rinlanee ត្រូវបានអ្នកទស្សនាការសម្ដែងរបស់នាងស្គាល់មកតាំងពីនាងនៅវ័យជំទង់មកម្លេះ ល្បីល្បាញតាំងពីជំនាន់សម្ដែងជាតួឯកស្រីជាមួយលោក Sornram Teppitak ។ ពេលនេះអ្នកមើលនាងចូលវ័យជ្រេអស់ហើយ ចំណែកនាងវិញនៅតែស្អាតផូរផង់ ថែមវិស័យការសម្ដែងនៅតែមានវត្ដមាននាងទោះមិនលេងជាតួឯកស្រីវិញក៏ដោយ។ ឃើញស្រស់ស្អាតក្មេងវ័យបែបនេះ តារាស្រីនាង Joy ឆ្នាំនេះមានអាយុរជិត៤៣ឆ្នាំហើយ ទោះមិនទាន់រៀបការតែមិនខ្វះអ្នកចោមរោមសុំស្រលាញ់នោះទេ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ