មិនធម្មតាទេលើកនេះ!! តាមពិត Mo_amena ធ្វើរឿងនេះដើម្បីតែងម៉ូតាំងពីដើមមក នាងពិភាគ្សាជាមួយអ្នកធំនៅក្រសួងយុត្តិធម៌រហូតទទួលបានភស្តុតាងសំខាន់!
មិនចប់សោះឡើយបើយុត្តិធម៌មិនទាន់បង្ហាញមុខអោយតារាស្រីតែងម៉ូដែលបានបាត់បង់ជិវិតជាច្រើនខែដោយហេតុការណ៍ដែលនឹកស្មានមិនដល់មួយ។ ចុងក្រោយប្អូនស្រីជិតដិតតារាស្រី mo_amena ប្រកាសថានាងមានភស្តុតាងមួយដែលលាក់ទុកជាយូយាមិនហ៊ានបង្ហើបព្រោះខ្លាចជនជាប់ចោទដឹងខ្លួន នាងធានាថាភស្តុតាងនេះនឹងធ្វើអោយរឿងក្តីតែងម៉ូផ្លាស់ប្តូររូបបែប។

ថ្មីៗនេះកញ្ញា mo_amena មិត្តសំលាញ់ដែលស្រលាញ់តែងម៉ូដូចបងស្រីបង្កើតបានចេញមុខនិយាយកាពិតមួយនៅក្នុងកម្មវិធី Thairath Talk ដោយបានប្រាប់ថានាងមានអ្នកធំនៅក្រសួងយុត្តិធម៌ជាទីព្រឹក្សាយរឿងក្តីតាមរកយុត្តិធម៌អោយតែងម៉ូចាប់តាំងពីថ្ងៃដែលនាងបានបាត់ខ្លួនមកម្ល៉េះ។ ប៉ុន្តែគ្រប់គ្នាសម្រេចលាក់គ្រប់យ៉ាងទុកជាអាថ៌កំបាំងពីព្រោះមិនចង់អោយភាគិម្ខាងទៀតដឹងខ្លួន ហើយអាចទៅត្រៀមវាយបកនាងទាន់។

ភស្តុតាងដែលនាងនិយាយនោះមិនមែនត្រឹមតែជាវិដេអូមិនច្បាស់លាស់ ឬត្រឹមសាក្សីមនុស្សដែលមិនហ៊ានបង្ហាញមុខនោះទេ នាងអះអាងថាខាងក្រសួងបានផ្តល់ទំងន់អោយវាជាខ្លាំង ហើយនាងនិងក្រុមមិត្តភក្តិបាននាំគ្នាទៅធ្វើសាកល្បងនៅកន្លែងកើតហេតុហើយដែល លទ្ធផលចេញមកច្បាស់ៗហើយអាចធ្វើអោយជនសង្ស័យទាំងអស់រត់មិនរួចទេលើកនេះ។ សូមជម្រាបជូនជាពត៌មានថានាងនិងក្រុមការងារទាំងអស់នឹងចេញមុខប្រកាសភស្តុតាងនោះនៅថ្ងៃដែលតុលាកាហៅចូលជួប។
អត្ថបទដោយ សា



