អីយ៉ា! Patricia ស្រាប់តែឆ្លើយតបបែបនេះ ពេលគេសួរ ចង់បានកូនប៉ុន្មាននាក់ ក្រោយរៀបការ?

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលលោក Note Vises លុតជង្គង់សុំតារាស្រី Patricia Good រៀបការមក ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងទន្ទឹងដំណឹងល្អថ្ងៃរៀបការពីអ្នកទាំងពីរយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញក្រោយពេលលេចលឺដំណឹងនេះ ក៏មានមហាជននិងហ្វេនជាច្រើនតែងតែសួរនាំទៅតារាស្រី Patricia តែក្នុងនោះនាងចាប់អារម្មណ៍និងសំណួរមួយដែរសួរថា តើនាងនឹងយកកូនប៉ុន្មាននាក់ដែរក្រោយពីរៀបការ? នាងក៏បានយកមកបង្ហោះក្នុង IG Story និងបានតបជាមួយស្ទិកគ័រសើចយ៉ាងដូច្នេះថា«សូមធ្វើចិត្តត្រជាក់ៗ សិនណាច៎ាស»។

តាមរយៈការឆ្លើយតបនេះ ធ្វើហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងអន្ទះសារចង់ដឹងចម្លើយពីនាងឆាប់ៗ ឬនាងអាចនិងចាំពញ្ញាក់អារម្មណ៍គ្រប់គ្នាក៏ថាបាន៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី