Nadech Kugimiya តារាប្រុសទឹកចិត្តមហាសែនល្អ!! តែងខ្លួនសាមញ្ញៗទៅផ្សារដើម្បីជួយគាំទ្រតារាដែលត្រូវបានគេដកចេញពីវិស័យសិល្ប:!

និយាយដល់តារាប្រុសលំដាប់កំពូលដែលធ្វើខ្លួនបែបសាមញ្ញៗមិនប្រកាន់ខ្លួនថាជាតារា ទៅណាមកណាតែងខ្លួនខោខ្លីអាវយឺតស្ពាយកាបូប Eco bag តម្លៃទាប គ្រប់គ្នានឹងនឹកដល់លោក Nadech Kugimiya។ គាត់គឺជាមនុស្សម្នាក់ដែលធ្វើរឿងបែបនេះតាំងពីមិនទាន់ល្បីល្បាញ ហើយមកទល់ពេលនេះធ្លាប់គួរអោយស្រលាញ់យ៉ាងណាគាត់នៅតែគួរអោយស្រលាញ់ដដែល។

ចុងក្រោយមានវីដេអូគួរអោយស្ងើចសសើរសណ្តានចិត្តមួយត្រូវបានគេចែករំលែកនៅក្នុងបណ្តាញអ៊ីនធឺណែត ហើយល្បីល្បាញខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះ។ Nadech Kugimiya បានដើរផ្សារស្វែងរករស់តាមទម្លាប់ហើយបានទៅជួប អតីតពិធីករកម្មវិធី 3 Zaap ដែលគេធ្វើប្រតិកម្មអោយបញ្ឈប់ពីសិល្ប:ធ្លាក់ខ្លួនក្លាយជាអ្នកលក់នំនៅតាមផ្លូវ។
Nadech Kugimiya នៅតែគោរពស្រលាញ់អតីតពិធីករម្នាក់នោះដោយមិនខ្វល់ពីដ្រាម៉ាដែលគាត់ធ្លាប់ជ្រុលខ្លួនធ្វើ ដោយស្ទុះទៅអោបគាត់ភ្លាមៗដែលបានឃើញហើយចាំថាគាត់ជានរណា លើសពីនេះទៅទៅតួឯកប្រុសរបស់យើងបានជួយទិញនំ សុំថតរូបជាមួយដើម្បីយកទៅផ្ញើរម្តាយរបស់ខ្លួនទៀតផង។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា