bellacampen ស្នើរសុំអោយអ្នកសាពត៌មានគោរពសិទ្ធផ្ទាល់ខ្លួនរបស់អតីតមិត្តប្រុសលោក Weir! ទាក់ទងជាមួយអារម្មណ៍ពេលនេះនាងមានតែសេចក្តីអបអរសាទចំពោះតារាប្រុស!
ជារឿងដែលអតីតមិត្តស្រីមិនអាចគេចផុតនោះឡើយនៅពេលមានពត៌មានធំនៅសុខៗតួឯកប្រុសលំដាប់កំពូលប្រកាសរៀបការបែបន្ទាន់ៗជាមួយមិត្តស្រីដែលខ្លួនទើបទាក់ទងបានប៉ុន្មានខែ។ ចុងក្រោយកញ្ញា Bella ឆ្លើយបែបនេះពេលត្រូវបានគេសួរទាក់ទងនិងលោក Weir!

ថ្ងៃនេះតារាស្រីត្រូវទៅចូលរួមកម្មវិធីផ្សព្វផ្សាយរឿង “បុព្វេសន្និវាសវគ្គ២” នៅហាងផ្សារទំនើបមួយហើយត្រូវបានអ្នកយកពត៌មានតាមចោមរោមសាកសួរនាងទាក់ទងនឹងរឿងដែលអតីតមិត្តប្រុសសម្រេចចិត្តរៀបការភ្លាមៗ។ នាងបានឆ្លើយថាពេលនេះយើងជាមិត្តភក្តិនឹងគ្នាប្រហែលខ្ញុំមិនគួរនិយាយអ្វីអំពីរឿងរបស់គាត់ច្រើននោះទេ អ្វីដែលអាចប្រាប់បងៗអ្នកកាសែតបានគឺខ្ញុំមានចិត្តសប្បាយហើយចូលរួមត្រេកអសម្រាប់គ្រប់រឿងល្អៗដែលចូលមកក្នុងជីវិតរបស់បង Weir។

នៅពេលអ្នកយកពត៌មានមិនព្រមឈប់នៅតែបន្តសាកសួរពីមតិយោបល់របស់នាងចំពោះរឿងដែលកំពុងកើតឡើង តារាស្រីបានឆ្លើយតបថា វាជារឿងផ្ទាល់ខ្លួនរបស់គាត់សូមរងចាំអោយគាត់ជាអ្នកនិយាយ ម្យ៉ាងវិញទៀតខ្ញុំចង់ផ្តល់កិត្តិយស ភាពឯកជន និងការគោរពទៅកាន់គាត់ដោយសុំមិនចូលខ្លួនទៅពាក់ព័ន្ធ ឬសម្តែងមតិយោបលអ្វីទាំងអស់ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់គាត់ (ដែលមានន័យថាអ្នកសាពត៌មានទាំងអស់នោះក៏គួរគោរពភាពឯកជនរបស់តារាប្រុសខ្លះផងដែល)។
អត្ថបទដោយ សា


