ក្រុម “khondeeteenhai” COMEBACK!! មកលើកនេះបើកបង្ហាញដូចក្រុម Boyband ធ្វើអោយហ្វែនៗកម្មវិធីជ្រួលជ្រើមជាខ្លាំង!
ចាត់ទុកជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រកម្មវិធី youtube របស់តារាប្រុស ៥ នាក់ដែលបានរួមដៃគ្នាកសាងស្មាមញញឺមអោយមនុស្សដែលនៅក្បែរខ្លួន ហើយបានកសាងនូវអំពើសប្បុរសជាច្រើនចំពោះប្រជាជន និងតំបន់ដែលកំពុងត្រូវការជំនួយបន្ទាន់។ ថ្ងៃនេះក្រុម Khondeeteenhai ប្រកាស Comeback វិញហើយ!! ហ្វែនៗត្រៀមមើលគំនិតឆ្នៃប្រឌិត និងភាពកំប្លុកកំប្លែងរបស់តារាប្រុសក្រុមនេះយ៉ាងច្រើនកុះករ។

កម្មវិធី Khondeeteenhai ដឹកនាំដោយលោក Boy_pakorn, Greatrider_10, peckprem, Lekteeradetch, និងតួឯកប្រុស Jirayu_JJ។ កម្មវិធីរបស់ពួកគេបង្កើតឡើងដើម្បីសំណើចរបស់ប្រជាជននៅតាមគេហដ្ឋាន ការកំសាន្តរបស់មហាជនដែលនៅជុំវិញពួកគេ ហើយដែលសំខាន់បំផុតនោះគឺដើម្បីជួយផ្តល់ជាជំនួយ និងចែកចាយពត៌មានអំពីតម្រូវកា ក៏ដូចជាការខ្វះខាតរបស់ប្រជាជននៅតាមតំបន់ដែលពុំមាននរណាធ្លាប់ដឹងពីមុនមក។

កម្មវិធីនេះធ្លាប់បានដំណើរការយ៉ាងល្អប្រសើរប៉ុន្តែត្រូវផ្អាក់ទុកសិនព្រោះពេលនោះគ្រប់គ្នារវល់ពិបាករកពេលជួបជុំ ប៉ុន្តែពេលនេះកំពុងត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនវិញហើយ។ តារាប្រុសទាំងប្រាំនាក់បាននាំគ្នារៀបចំថតរូប Poster ប្រកាសយ៉ាងផ្លូវការណ៍តែម្តងហើយលើកនេះ ទំនងមានកម្រោងល្អៗច្រើនណាស់ត្រៀមយកមកចែកចាយអោយទស្សនិកជនដែលទន្ទឹមរងចាំអោយពួកគេត្រឡប់មកវិញអស់រយ:ពេលជាច្រើនឆ្នាំ។ Welcome back Men!! #Khondeeteenhai
អត្ថបទដោយ សា





