អ្នកនាង Gggubgib36 ជាតារាស្រីដែលបានលះបង់ជីវិតឯករាជ ការងារក្នុងវិស័យសិល្ប:អស់ជាច្រើនឆ្នាំដើម្បីធ្វើតួនាទីជាម្តាយដ៏សែនល្អនៅមើលថែរក្សាកូនៗខណ:ពេលស្វាមីជាប់បំពេញភារកិច្ចការងារនៅស្រុកចិន។ កូនៗធំអស់តារាស្រីរបស់យើងរូបនេះកាន់តែចម្លែក ចុងក្រោយផុសរូបបីនាក់ម្តាយកូននៅក្នុងអ៊ិនស្តាក្រាមធ្វើអោយគ្រប់គ្នាត្រូវតែចូលមកខមមិនមិនលើរូបរបស់នាង។

នៅក្នុងអ៊ិនស្តាក្រាមឈ្មោះ Gggubgib36 បានផុសរូបដែលកូនស្រីជាអ្នកថតអោយព្រមជាមួយ Caption សសេរថា “*Good night from Us xoxox😚💕 ខ្ញុំឈឺក្បាលខ្លាំងណាស់ទម្រាំក្មេងក្បាលខូចពីរនាក់នេះគេងលក់ #រូបទាំងអស់ថតដោយកូនច្បងប៉ាវប៉វ55555 #ggbbpp”។ ចាត់ទុកជាបរិយាកាសម្តាយកូនដែលគួរអោយស្រលាញ់មួយមុនពេលនាំគ្នាចូលគេង ប៉ុន្តែអ្វីដែលពិសេសនៅក្នុងរូបនេះគឺសម្រស់របស់ម្តាយកូនពីររូបនេះ នាងក្មេងជាងមុខ ខ្លីៗស្អាតក្មេងជាងវ័យ x3។

បណ្តាលអោយគ្រប់គ្នាដែលបានឃើញផុសរបស់អ្នកនាង Gggubgib36 នាំគ្នាចូលខមមិននិយាយអំពីសម្រស់របស់នាងគ្រប់គ្នា ភាគច្រើននិយាយថាម៉ែក្មេងខ្លាំង ម៉ែស្អាតជាងមុន។ ចំណែកស្វាមីដែលនៅឆ្ងាយពីមនុស្សជាទីស្រលាញ់ទាំងបីវិញចូលមកខមមិនរូប បេះដូងអោយអ្នកទាំងបីជំនួសអោយ Goodnight Kiss ដែលគាត់តែងតែចង់ធ្វើដាក់ពួកគេ។
អត្ថបទដោយ សា




