អបអរសាទរ! ប៉ាច គីមមួយ និង សយ​ រតនៈ មិនត្រឹមភ្ជាប់ពាក្យទេ ធ្វើកម្មវិធីធំមួយនេះក្នុងថ្ងៃតែមួយតែម្ដង!(មានរូបភាព)

កាលពីព្រឹកមិញនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាអបអរសាទរ ដ៏តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ បានចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ដែលយើងឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមផងដែរ។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងគឺ ក្នុងកម្មវិធីភ្ជាប់ពាក្យនោះ ក៏បូករួមទាំងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់អ្នកទាំងពីរផងដែរ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង សុគន្ធ និសា បានបង្ហោះនិងរៀបរាប់សារជូនពរយ៉ាងដូច្នេះថា៖

«ពិធីភ្ជាប់ពាក្យ និង ឡើងគេហដ្ឋានរបស់ប្អូនស្រី ប៉ាច គីមមួយ និង ប្អូនប្រុស សយ រតនៈ ជូនពរប្អូនទាំងពីរឱ្យមានសិរីសួស្តី សុខសប្បាយ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនកាន់តែរំភើប និងកាន់តែអបអរសាទរដល់គូស្នេហ៍មួយគូនេះ ហើយបាននាំគ្នាស៊ែរចែករំលែកតៗគ្នាពេញបណ្ដាញសង្គមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី