អត្ថន័យពាក្យថា Best fried ត្រូវបានពន្យល់យ៉ាងច្បាស់លាស់នៅពេលយើងបានឃើញពីចំណងមិត្តភាពរវាងតារាស្រីលំដាប់កំពូលរបស់ប្រទេសថៃពីរនាក់ដែលបានកសាងឡើងរួមគ្នា។ កញ្ញា Yaya និង Kimberley រាប់អានគ្នាយូរសែនយូរ គ្រប់ស្ថានការណ៍ឬព្រឹត្តិការណ៍សំខាន់ៗរបស់ជីវិតតែងតែមានម្នាក់ទៀតនៅខាងៗជានិច្ច។ ពួកគេរមែងព្យាយាមធ្វើខ្លួនអោយទំនេរពីការងារខ្លះៗដើម្បីបានជួបចែករំលែកស្ថានភាពជីវិត ហើយរឿងនេះត្រូវតែកើតមានជាដាច់ខាតគ្រប់ពេលពួកគេជួបគ្នា!

រឿងដែលកើតឡើងនោះជារឿងដែលអាចធ្វើអោយតារាស្រីទាំងពីរត្រូវខ្មាស់គេ ត្រូវបានគេសង្កេត យកចិត្តទុកដាក់ ហើយអាចត្រូវគេលួចថតទៀតផង ប៉ុន្តែពួកគេមិនខ្វល់សំខាន់បានជួបមិត្តភក្តិហើយសុំសប្បាយម៉ាអស់ដៃ។ កង្វល់ទាំងអស់ត្រូវបានរសាយនៅពេល Yaya និង Kimberley អាចជួបគ្នាបាននិយាយគ្នាខ្លាំងៗ សើចលេងជាមួយគ្នាខ្លាំងៗដូចក្មេង មិនចាំបាច់ខ្វល់ខ្វាយថាខ្លួនជាតារា។

ពួកគេតែងតែធ្វើរឿងបែបនេះជាមួយគ្នាជានិច្ច ហើយចុងក្រោយដូចរាងលឺខ្លាំងខុសធម្មតារហូតម្ចាស់ខ្លួន យ៉ាយ៉ា ចេញមកផុសប្រាប់នៅក្នុងអ៊ិនស្តាក្រាមថា “ពួកយើងឡូឡាលឺដល់ចុងកាត់មាត់ញក” ។ សរុបមកតារាស្រីទាំងពីររូបនេះគួរអោយស្រលាញ់ខ្លាំងណាស់ ស្និទ្ធស្នាលខ្លាំង ជួបគ្នាលើកណាពិភពលោកទាំងមូលត្រូវដឹង ត្រូវលង់ស្រលាញ់នឹងមិត្តភាពរបស់ពួកគេគ្រប់ពេលវេលា។
អត្ថបទដោយ សា




