ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះចំណងស្នេហារវាងតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា May Pitchy និងកម្លោះហាយសូបានបញ្ចប់ហើយ ក្រោយពេលដែល May បានប្រកាសថាបែកគ្នាជាសាធារណៈមក។
យ៉ាងណាមិញក្រោយពេលដែលស្នេហានេះបញ្ចប់ទៅ គេសង្កេតឃើញថា May ហាក់បីដូចជាលែងខ្វាយខ្វល់ទៀតហើយ ពោលគឺនាងតែងតែប្រើពេលវេលាសំរាប់ខ្លួនឯង ធ្វើរឿងអ្វីដែលសប្បាយៗ និងទៅកម្សាន្តនៅទីណាដែលនាងចង់ទៅ។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ May បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីដំណើរកម្សាន្តនៅឯតំបត់មាត់សមុទ្រ ដោយក្នុងនោះគេបានឃើញនាងតុបតែងខ្លួនជាមួយនិងឈុតប៊ីគីនីយ៉ាងស្រស់សិុចសុី បញ្ចេញរាងយ៉ាងស្រឡូន មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រោះឃើញតារាស្រីរូបនេះមានអារម្មណ៍ល្អឡើងវិញក្រោយបែកពីមិត្តប្រុស ហើយគ្រប់គ្នាក៏ចង់ឃើញនាងសប្បាយរីករាយបែបនេះរហូតដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី