យ៉ាយ៉ាគួរអោយស្រលាញ់ខ្លាំងណាស់!! មិនត្រឹមតែជួយសម្រួលររឿង Surprise សុំរៀបកាទេ នាងជួយគិតគម្រោងរៀបចំកម្មវិធី និងរឿងអញ្ជើញភ្ញៀវអោយ Best Friend ទៀត!

ក្រៅពីក្រុមគ្រួសារនិងសាមីខ្លួនដែលត្រូវរៀបការ ច្បាស់ណាស់ថាអនាគតកូនក្រមុំកូនកំលោះនឹងនាំគ្នាទៅសុំមតិយោបល់ល្អៗពីមិត្តសំលាញ់ដែលខ្លួនជឿជាក់ទុកចិត្ត។ ដូចគ្នាជាមួយករណីរបស់តារាស្រី Kimberley ដែលទើបត្រូវមិត្តប្រុសលោក Mark_prin សុំរៀបការហើយបានទៅសុំគំនិត ពាក្យព្រឹក្សាពីយ៉ាយ៉ាមិត្តភក្តិដែលតែងតែនៅក្បែរខ្លួននាងជានិច្ច។
ថ្មីៗនេះយើងសង្កេតឃើញថា តារាស្រីទាំងពីរមានពេលវេលាណាត់ជួបគ្នាច្រើនជាងមុនទោះបីការងាររបស់អ្នកទាំងពីររវល់យ៉ាងណាក៏ដោយ នេះប្រហែលមកជី Kimberley ត្រូវសុំជំនួយពី Yaya អំពីរឿងកម្មវិធីអាពារហ៍ពិពារហ៍របស់នាងហើយមើលទៅ។ សុំណាត់លើកណា yaya ក៏មិនដែលបដិសេដដែល នាងមានទឹកចិត្តចង់ជួយ ចង់ជ្រុមជ្រែងធ្វើយ៉ាងណាអោយថ្ងៃនោះជាថ្ងៃដែលមានសុភមង្គលបំផុតសម្រាប់មិត្តដែលនាងស្រលាញ់បំផុតក្នុងជីវិត។
ហ្វែនៗអាចរងចាំទស្សនាទិដ្ឋភាពល្អក្នុងថ្ងៃរៀបការបស់តារាស្រីបាន ហើយក៏អាចរងចាំស្តាប់ Yaya និង Kimberley អោយសម្ភាសន៍អំពីតួនាទីរបស់ពួកគេក្នុងកម្មវិធីដ៏គួរអោយរីករាយ និងចូលរួមអបអរសាទនេះបាន។

អត្ថបទដោយ សា