Davikah និយាថាពេលនេះឡើងដល់ជាង ១០០ លានបាតហើយ!! ផ្ទះដែលនាងដាក់ចិត្តដាក់កាយធ្វើជូនម្តាយជាទីស្រលាញ់ជាញើសឈាមរបស់នាងទាំងជីវិត!

ជាតារាស្រីដែលនរណាៗក៏ទទួលស្គាល់ថានាងស្អាតបែបធម្មជាតិគ្មានជាតិគីមី និស្ស័យល្អព្យាយាមធ្វើការងារតាំងពីតូចរហូតពេលនេះបានក្លាយជាតារាស្រីដែលល្បីល្បាញខ្លាំង នឹកដល់តារាស្រីលំដាប់កំពូលរបស់ប្រទេសថៃគ្រប់គ្នានឹងលើកឈ្មោះរបស់ Mai Davikah មកណែនាំជាក់ជាមិនខាន។ ចុងក្រោយបន្ទាប់ពីបានទម្លាយកាពិតថាទិញពេជ្រ ១០ ការ៉ាតអោយខ្លួនឯងហើយ តារាស្រីបើកចិត្តនិយាយថាខ្លួនបានចំណាយលុយជាង ១០០ លានបាតដើម្បីសាងសង់ផ្ទះអោយក្រុមគ្រួសារ។
តួឯកស្រីម្ចាស់បេះដូងរបស់លោក Terchanthavit បានអោយសម្ភាសន៍ថានាងទទួលស្គាល់ថានាងមានលុយច្រើនព្រោះបានចាប់ផ្តើមធ្វើការរកលុយក្នុងវិស័យសិល្ប:ចាប់តាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ ប៉ុន្តែពេលនេះកំពុងចាយវាយច្រើនខ្លាំងគួរអោយកត់សំគាល់។

មួយក្នុងចំណោមកាដូអោយខ្លួនឯងបន្ទាប់ធ្វើការហត់លំបាកអស់ជាច្រើនឆ្នាំនោះគឺជាផ្ទះដែលកំពុងសាងសង់អោយអ្នកមានគុណ Mai និយាយថាលើកនេះនាងមិនបានគ្រប់គ្រងកញ្ចប់ចំណាយដោយខ្លួនឯងទេ នាងទុកចិត្តក្រុមអ្នកជំនាញមួយអោយចាត់ចែងអោយ ដែលមកទល់ពេលនេះផ្ទះនោះអស់ដល់ខ្ទង់លានហើយ។
១០០លាន មិនមែនជាតម្លៃផ្ទះវិឡាទូទៅនោះឡើយ ក្នុងទីផ្សារថៃវាចាត់ទុកជាតម្លៃរបស់ភូមិគ្រិះទំហំធំខ្លាំងតែម្តងដែលមានតែមហាសេដ្ឋីទេដែលមានសមត្ថភាពធ្វើជាម្ចាស់របស់ផ្ទះប្រភេទនេះ។ ឃើញតម្លៃធ្វើហើយហ្វែនៗពិតជាចង់ឃើញផ្ទះរបស់ Mai Davikah ខ្លាំងណាស់ ពួកគេនាំគ្នាសំណូមពរអោយតារាស្រីក្នុងដួងចិត្តបើកបង្ហាញអោយពួកគេបានឃើញអោយបានកាន់តែលឿនកាន់តែល្អ។

អត្ថបទដោយ សា