មិនប្តឹងទេ!! Taewaew_natapohn បើកចិត្តក្រោយពេលត្រូវអ្នកប្រើប្រាស់អ៊ិនធឹណែត Bully គ្រប់រឿងរ៉ាវក្នុងជីវិតជាពិសសេសអំពីដងខ្លួន!

ជាតារាស្រីដែលមិនថាធ្វើអ្វីក៏តែងតែមានពតត៌មានគេរិះគន់ Bully គ្រប់រដូវកាលគ្រប់ពេលវេលា ចាប់តាំងពីនាងប្រកាសបែកបាក់ជាមួយមិត្តប្រុសក្រៅវិស័យ និងបានប្តូរចិត្តមកទាក់ទងជាមួយអ្នកមានជាមហាសេដ្ឋីវិញ។ ជារឿយៗនាងជួបរឿងដដែលៗ ត្រូវគេបំបាក់ទឹកចិត្តដោយនិយាមិនល្អអំពីដងខ្លួន។ ចុងក្រោយ taewaew បើកចិត្តនិយាយពីមតិយោបល់របស់ខ្លួនពាក់ព័ន្ធនឹងប្រធានបទនេះថា :
“ចាមែនហើយ ខ្ញុំត្រូវគេ Bully រហូតកន្លងមក មិនថាធ្វើអ្វីក៏មានអ្នកមិនពេញចិត្ត ហើយថ្មីៗនេះក៏មានអ្នកចូលមកវិភាគថាខ្ញុំស្គមជ្រុល ជើងតូចជ្រុល។ បន្ទាប់ពីអ្នកកាសែតសួរថាចុះប៉ះពាល់ដល់នាងទេ តារាស្រីបានឆ្លើយថាដំបូងប៉ះពាក់អារម្មណ៍ខ្លះៗព្រោះសំដីរបស់គេធ្វើអោយយើងគិតច្រើន ប៉ុន្តែពេលនេះចាប់ផ្តើមស៊ាំហើយជួបច្រើនដងពេក” ។
បន្តដោយសំនួរដែលសួរថាចុះមានអ្នកចង់ចេញមុខជួយចាត់ការក្រុមអ្នក Bully ទាំងនោះទេ? ចុះ Taewawe_nataponh ចង់ប្តឹងដើម្បីកុំអោយមានអ្នកហ៊ាននិយាយអាក្រក់ទៀតទេ? តួឯកស្រីរបស់ហើយថាមានអ្នកចង់ជួយប៉ុន្តែនាងថា មិនអីទេនាង Chill ខ្លាំងជាមួយរឿងបែបនេះ ចំណែករឿងថាប្តឹងនាងក៏មិនប្តឹងផ្តល់អ្វីដែលព្រោះវាមិនមែនជាររឿងធំដល់ថ្នាក់ជះឥទ្ធិពលអាក្រក់ខ្លាំងដល់អ្នក និងអ្នកជុំវិញខ្លួន។ នាងគិតថាវាជារឿងធម្មតាដែលតារាផ្សេងទៀតក៏ជួបដូចគ្នា!

អត្ថបទដោយ សា