សោកស្ដាយណាស់! ប៉ុបពី បង្ហោះសាររៀបរាប់ជីវិតប្ដីប្រពន្ធត្រូវបញ្ចប់នៅពេលនេះហើយ!

ជាការពិតណាស់ ចាប់តាំងពីពេលដែលតារាសម្ដែង លាង សុធា ហៅកញ្ញា ប៉ុបពី បង្ហាញមុខគូស្នេហ៍ និងសម្រេចចិត្តរួមរស់នៅជាមួយនិងគ្នាជាសាធារណៈមក គេតែងតែឃើញកញ្ញា បង្ហោះរូបភាពបែបផ្អែមល្ហែមជាញឹកញាប់ក្នុងបណ្ដាញសង្គម។

តែយ៉ាងណាមិញក្រោយពេលស្ងប់ស្ងាត់មួយរយៈ ស្រាប់តែកាលពីពេលថ្មីៗនេះ ប៉ុបពី បានបង្ហោះសាររៀបរាប់មួយក្នុងបណ្ដាញសង្គម ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ ប៉ុបពី បានរៀបរាប់ថា៖ «រឿងជួបរឿងព្រាត់មិនមែនជារឿងខ្មាស់គេទេ ព្រោះមិនមែនជារឿងគួរអោយភយ័ខ្លាច ហើយអ្វីដែលនាងខ្ញុំភយ័ខ្លាចបំផុតគឺភាពក្រ បន្តដំណើរទៅមុខជានិច្ច ចង់អ្នកសើចជារឿងរបស់គេ ដូចពាក្យចាស់លោកពោលថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង កុំបន្ទោសថាមកពី ភេទប្រុស ភេទស្រី រឺ ខ្ទើយ មកពីកម្មផលទៅចុះ ចូលចងចាំ ពាក្យថា ប្រចណ្ឌ័ពេក ស្រលាញ់ពេក ឆេវឆាវពេក ហួងហែងពេក គឺសញ្ញាថា បែកហើយ នៅលើលោកនេះគ្មានអ្វីស្ថិតស្ថេរនោះទេសូម្បីតែជិវិតមនុស្សយើង»។

ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះ បង្ហាញអារម្មណ៍សោកស្ដាយ ដែលមិននឹកស្មានថាស្នេហារវាងកញ្ញា និងគូស្នេហ៍ត្រូវបញ្ចប់ត្រឹមនេះសោះ៕

អត្ថបទដោយ៖សុីវលី