Bow Maylada រំភើបចិត្តចង់ហោះក្រោយពីទទួលបានកាដូមួយនេះពី Alax និយាយច្បាស់ៗថាយើងជាគូរ….! មានរូបភាព

ក្រោយពីបង្ហាញភាពផ្អែមល្ហែមជ្រាលជ្រៅលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន  @bow_maylada  រួចមក ស្ទើរតែធ្វើអោយអ្វីៗជុំវិញខ្លួនក្លាយទៅជាពណ៌ផ្កាឈូកអស់ទៅហើយសម្រាប់ Bow Maylada តួឯកស្រីល្បីឈ្មោះ ហើយនៅពេលថ្មីនេះនាងបានឆ្លៀតឱកាសបើកចិត្តនិយាយរៀបរាប់ចំពោះមុខមហាជនក្នុងកម្មវិធី ពិព័រណ៍ Saha Group លើកទី 26

និយាយពីរូបភាពនិងសកម្មភាពផ្អែមល្ហែមជាច្រើនរូបបែបរវាងសាម៉ីខ្លួននឹងម្ចាស់ចិត្តរូបសង្ហាលោក Alek-Theeradej ដែលទើបនិងបណ្ដើរគ្នាទៅដើរលេងដល់សហរដ្ឋអាមេរិក បរិយាកាសសែនរ៉ូមែនទិក

“មិនធ្លាប់គិតទេថាបានទៅជប់លៀងខួបកំណើតក្រៅប្រទេសបែបនេះ ហើយជាពិសេសបងគាត់មានជូនកាដូ ជានាឡិកា ធ្លាប់មានអារម្មណ៍ថាចង់បាន ប៉ុន្ដែក៏មិនធ្លាប់គិតថាមានអ្នកទិញអោយ រំភើបចិត្តណាស់ (ញញឹម) ព្រោះគាត់ជាអ្នកចូលចិត្តលេងនាឡិការស្រាប់ទៅហើយដេញសម័យដេញម៉ូត….” 

អត្ថបទដោយ : នីត្តា