កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវដ៏ក្ដៅគគុកមួយកំពុងកើតឡើង ទាក់ទងនឹងការបែកបាក់ស្នេហារវាងតារាសម្ដែងថៃប្រុសលោក Peach Pachara និងតារាស្រីកញ្ញា Patricia Good ដែលគ្រប់គ្នាគិតថាមានជាប់ពាក់ព័ន្ធនិងប្អូនថ្លៃតារាស្រី Chompoo លោក Note Vises។
ជាក់ស្ដែងក្រោយពេលរឿងនេះកាន់តែច្របូកច្របល់ឡើង ស្រាប់តែកាលពីពេលព្រឹកមិញនេះ លោក Note Vises បានចេញមុនបង្ហោះសារបកស្រាយក្នុងបណ្ដាញសង្គមរបស់ខ្លួនផ្ទាល់ថា៖
«ខ្ញុំយកទីនេះមកធ្វើការបកស្រាយ ពីរឿងរ៉ាវទាំងអស់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ។ ហើយមួយវិញទៀត ពេលនេះប្អូន Pat ក៏កំពុងតែក្លាយជាជនរងគ្រោះនៅក្នុងរឿងនេះទៀតផង។ ពិតណាស់ខ្ញុំ និង Pat ទើបតែស្គាល់គ្នាមិនបានយូរប៉ុន្មានទេ ហើយក៏អ្វីគ្មានទំនាក់ទំនងអ្វីដូចដែលគ្រប់គ្នាគិតដែរ។ ហើយចំពោះរឿងស្នេហារបស់ Pat ខ្ញុំគ្មានសិទ្ធិអីចូលទៅពាក់ព័ន្ធនោះទេ។ ខ្ញុំជឿថាអ្វីដែលប្អូន Pat បាននិយាយ គឺប្អូនបានគិតច្បាស់លាស់ហើយ គ្រាន់តែកន្លងមកប្អូននៅស្ងៀម និងមិនមានឱកាសនិយាយរឿងនៅក្នុងចិត្តតែប៉ុណ្ណោះ ទាំងដែលមហាជនកាត់ក្តី លើសពីអ្វីដែលប្អូនបានធ្វើទៅទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារង់ចាំស្តាប់ការបកស្រាយរបស់ប្អូន Pat»។
ពិតណាស់ក្រោយពេលដែលមហាជនបានលឺដូច្នេះ គ្រប់គ្នាក៏កំពុងតែទន្ទឹមរង់ចាំស្ដាប់ការបកស្រាយរបស់ Pat ថាតើរឿងនេះវាយ៉ាងម៉េច ហើយមូលហេតុអ្វីទើបធ្វើឲ្យនាងសម្រេចចិត្តបែកគ្នាជាមួយនិងលោក Peach Pachara៕
អត្ថបទដោយ៖សុីវលី