ដ្រាម៉ា “លួចលាក់មានអ្នកថ្មី” កើតឡើងទាល់តែបាន!! លោក weir19 ប្រាប់ពីរយ:ពេលដែលបានទាក់ទងជាមួយអនាគតភរិយា!
សម្រាប់ហ្វែនខ្លាប់របស់តារាស្រី bellacampen និងគូរជីន Bell-weir19 រឿងនេះជារឿងធំខ្លាំងពីព្រោះកន្លងមកពួកគេតែងតែគិតថាតារាទាំងពីរសម្រេចចិត្តចែកផ្លូវគ្នាព្រោះហេតុផលក្រៅពីរឿងមានអ្នកទី៣មកជ្រៀតជ្រែក ប៉ុន្តែចុងក្រោយបន្ទាប់ពីតារាប្រុសបានផ្លល់សម្ភាសន៍ហើយហ្វែនៗនាំគ្នាខឹងសម្បាដោយយល់ឃើញថាលោក Weir19 ជាអ្នកខុសក្បត់ចិត្តលួចទៅមានអ្នកថ្មីចោល Bella។

ថ្ងៃម្សិលមិញលោក Weir19 បានចេញមុខប្រកាសដំណឹងល្អថាខ្លួននឹងរៀបកាជាមួយមិត្តស្រីថ្មីក្នុងថ្ងៃទី១៧ ខែកក្កដានេះ និងបានឆ្លើយថាគាត់នឹងមិត្តស្រីថ្មីបានទាក់ទងគ្នាមួយឆ្នាំជាងហើយ។ បណ្តាលអោយអ្នកតាមដានងើងឆ្ងល់អំពីពេលវេលាដែលគាត់មានអ្នកថ្មី និងពេលដែលគាត់ប្រកាសថាបែកគ្នាជាមួយមិត្តស្រីចាស់។

Bell-weir19 ប្រកាសបែកបាក់គ្នាចុងឆ្នាំ ២០២១ មានន័យថាទើបតែបាន៧ខែតែប៉ុននោះ ចុះហេតុអ្វីតារាប្រុសអោយសម្ភាសន៍ថាបានទាក់ទងជាមួយមិត្តស្រីថ្មីបានមួយឆ្នាំជាងហើយ? សរុបលោក Weir19 ជាអ្នកក្បត់ចិត្តតារាស្រីមែនទេ? អ្នកគាទ្រនាំគ្នាចោទជាសំនួរបែបនេះរហូតក្លាយជាប្រធានបទដែលកំពុងក្តៅគគុក ហើយដែលកំពុងត្រូវការអោយមានអ្នកចេញមុខមកបកស្រាយ។
អត្ថបទដោយ សា



