ក្រោយពេលដ្រាម៉ាលោក Weir19 ក្បត់ចិត្តអតីតមិត្តស្រីតារាល្បី Bella ហើយលួចទៅសាងស្នេហាជាមួយមិត្តភក្តិស្និទ្ធស្នាលខណ:ពេលមិនទាន់បែកគ្នាបានផ្ទុះឡើងនៅក្នងបណ្តាញអ៊ិនធឺណែត ថ្ងៃនេះក្រុមខាងក្នុងរបស់វិស័យសិល្ប:បានចេញមុខមកនិយាយបកស្រាយរឿងមួយចំនួនដែលមិនធ្លាប់មាននរណាដឹងពីមុនមកថា:

តាមពិតទៅ Weir19 និង Bella មានប្រត្តិកម្មខុសប្រក្រតីដាក់គ្នាមួយរយ:ធំហើយមុនពេលពួកគេប្រកាសបែកគ្នាចុងឆ្នាំ ២០២១ ទៀត។ ពួកគេនៅតែបន្តការងារជាមួយគ្នាក៏ពិតមែនប៉ុន្តែមានការបែងចែកបន្ទប់តែងខ្លួន សុំមិនជួបសមជាមួយគ្នា សុំជួបមុខតែពេលដែលត្រូវថតជាក់ស្តែងតែប៉ុននោះ ដែលមានន័យថាតាមពិតទៅបែកគ្នាយូយាណាស់មកហើយប៉ុន្តែមិនប្រកាសជាពត៌មាន ទុកអោយគ្រប់គ្នាសង្កេតដោយខ្លួនឯង។

អ្នកពត៌មានបានបន្តទៀតថាពួកគេសង្ស័យតែមិនហ៊ាននិយាយបង្ហើប អោយគ្រប់គ្នាភ្ញាក់ផ្អើលហើយនាំគ្នាទៅសឺបបន្តនោះទេ ពីព្រោះខ្លាចតារាប្រុស ពួកគេដឹងថាត្រូវប្រឈមមុខនឹងអ្វីបើហ៊ានលូកដៃចូលដោយមិនមានការអនុញ្ញាត (តារាប្រុសជាមនុស្សសាហាវពេលគេប៉ះពាល់រឿងផ្ទាល់ខ្លួនជ្រុល)។ សរុបមកអ្នកវង់ខាងក្នុងព្យាយាមកែខ្លួនអោយតារាប្រុសថា មិនបានលួចមានអ្នកថ្មីមុនពេលបែកគ្នានោះទេ មិនបានក្បត់ចិត្ត Bella នោះទេ។
អត្ថបទដោយ សា


