ពិត​ជាប្លែកមែន កែវ​ ចាន់និមល​ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅអាមេរិក​មួយគ្រួសារ​ បង្ហោះរូបភាពគួរ​ទាក់ទាញមែនទែន​

បន្ទាប់ពីមានភាពមមាញឹក ជាមួយការងារសិល្បៈ សឹងតែរកពេលដកឃ្លា មិនចង់បាន អ្នកនាង ចាន់​ កែវនិមល បានដឹកដៃកូនស្រីសំណព្វចិត្ត ទៅកម្សាន្តដល់ទៅ ទឹកដីសហរដ្ឋអាមេរិកឯណោះ។ ស្របពេលនោះដែរ ពិធីការិនីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតសម្រស់ដ៏ស្រស់សោភា ក្មេងជាងវ័យរបស់នាង ជាមួយកូនស្រីដ៏គួរឲ្យស្រលាញ់ អមដោយទេសភាពស្រស់ត្រកាលនៅទីនោះតែម្ដង។

ទន្ទឹមនឹងនេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជនរាល់គ្នា ​មានការចាប់អារម្មណ៍ខ្លាំងនោះគឺ ចាន់ កែវនិមល បានរៀបចំតុបតែងខ្លួន ក្នុងឈុតសម្លៀកបំពាក់ប្លែកៗ និងមានម៉ូតចម្រុះពណ៌គួរឲ្យទាក់ទាញខ្លាំងណាស់៕