ត្រឹមឈុតខ្លីៗក៏វ៉ាវដែរ! ជើងចាស់ប៉ះគ្នាជាថ្មី Ken និង Anne កំពុងតែមានរឿងភាគថ្មី(មានវីដេអូ)

ត្រលប់មកជួបគ្នាវិញហើយ សម្រាប់អតីតដៃគូចាស់តួឯកប្រុសលោក Ken Theeradej និងតួឯកស្រីនាង Anne Thongprasom មកចាប់ដៃគ្នារួមសម្ដែងក្នុងរឿងភាគថ្មី ដែលចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ថែមរឿងនេះប្រមូលផ្ដុំសុទ្ធតែតារាជើងចាស់មកជួបគ្នាបង្ហាញស្នាដៃ។

ដោយរឿងនេះមានចំណងជើងថា ซุปตาร์2550 មានលោក Ken និង Anne ជាតួឯកប្រុសស្រីក្នុងរឿង តែក៏មានតារាល្បីៗជាច្រើនរូបទៀតដូចជា Chompoo Araya Pat Napapa មកចូលរួមសម្ដែងធ្វើឲរឿងនេះកាន់តែពិសេសខុសប្លែកពីរឿងមុនៗកន្លងមកផងដែរ។ ថែមរឿងនេះអ្នកដឹកនាំរឿងកាន់តែពិសេសគឺជាភរិយារបស់លោក Ken តារាស្រី Noi Butsakorn ជាអ្នកដឹកនាំសម្ដែង ចង់ដឹងថាជើងចាស់ៗ គេមករួមគ្នាសម្ដែងបែបណានោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។ តោះមកមើលឈុតខ្លីៗខាងក្រោមនេះសិន៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ