ពេជ្រធំណាស់! ទីបំផុត Weir បង្ហាញរូបបំពាក់ចិញ្ចៀនរៀបការទៅកាន់អនាគតភរិយាខ្លួនហើយ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ តារាប្រុស ​Weir Sukollawat ​បានបង្ហើបចំពោះមុខ​​អ្នកសារ​ព័ត៌មានខណៈលោកចូលរួមក្នុងកម្មវិធីមួយ ​​ដោយបាននិយាយថា លោក​ត្រៀមចូលរោងការ​នៅថ្ងៃទី ១៧ ​ខែកក្កដា ឆ្នាំ២០២២ ​ខាងមុខនេះ ហើយថែមទាំងបង្ហើបទៀត​ថា ​ចង់មាន​កូនឆាប់ៗបន្ទាប់ពីរៀបការរួចថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ស្រាប់តែនៅថ្ងៃទៅ០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោកក៏បានធ្វើការបង្ហោះរូបភាពបង្ហាញពីសកម្មភាពលោកបំពាក់ចិញ្ចៀនរៀបការទៅកាន់អនាគតភរិយាខ្លួន ជាមួយចិញ្ចៀនដាំពេជ្រយ៉ាងធំ និងថែមទាំងរៀបរាប់សារយ៉ាងដូច្នេះថា៖

«ខ្ញុំធ្លាប់តែធ្វើរឿង​នេះ​នៅក្នុងរឿង​ភាគ..​.​ទីបំផុតខ្ញុំពាក់​​ចិញ្ចៀន​​ពិត​ហើយ ​អរគុណ​រាល់ការជូនពរ រាល់ការលើកទឹកចិត្ត និងការគាំទ្រដែលអ្នកបានផ្ញើជូនពរដល់ពួកយើងទាំង ២។ សូមអរគុណទាំងអស់គ្នាណា៎ បាទ!!!»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ជាពិសេសមិត្តភក្ដិក្នុងសិល្បៈជាច្រើនរបស់លោកក៏បាននាំគ្នាចូលរួមអបអរសាទរផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី