មិននឹកស្មានសោះ! នាយគ្រឿន ប្រកាសចេញពី CTN ម្នាក់ទៀតហើយ និងរៀបរាប់ទៅសោកស្ដាយថា….!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្មីៗនេះតារាកំប្លែងល្បីឈ្មោះ នាយ ពាក់មី ទើបតែប្រកាសលាឈប់ពីស្ថានីយ​​ទូរទស្សន៍ ​​CTN តែការលាឈប់នេះមិនមែនលោកឈប់ពីវិស័យសិល្បៈនោះទេ ពោលតែលោកនៅតែទទួលថតក្នុងកម្មវិធីផ្សេងៗដដែល។

តែដោយឡែកអ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែសោកស្ដាយថែមទៀត គឺនៅថ្ងៃនេះ តារាកំប្លែង នាយគ្រឿន ដែលជាប្អូនប្រុសបង្កើតរបស់តារាកំប្លែងរូបនេះ ក៏​បានបង្ហោះសារចែករំលែក​ដំណឹកដល់អ្នកគាំទ្ររបស់​លោកឱ្យបានដឹងថា ​លោកបានសម្រេចចិត្ត​ឈប់ពីស្ថានីយ​ទូរទស្សន៍ CTN ដែរហើយ។

ក្នុងនោះលោកបានរៀបរាប់ថា៖

«រីករាយនៅអ្វីដែលយើងមាន ហើយ​បាត់​បង់​ទៅវិញ ​លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូន​ដែល​ស្រឡាញ់ ​និងគាំទ្រខ្ញុំរហូតមក»៕

សូមទស្សនារូបភាពនៅខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី