នរណាមិនច្រណែន! Songkarn ស្រឡាញ់ Matt ខ្លាំង សូម្បីតែរឿងមួយនេះក៏ធ្វើជូននាងដែរ!(មានរូបភាព)

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Peranee និងសេដ្ឋីហាយសូលោក Songkarn កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជននិងហ្វេនជាច្រើនឃើញហើយ តែងតែលួចច្រណែននិងអ្នកទាំងពីរយ៉ាងខ្លាំង។

ជាក់ស្ដែងថ្មីនេះ លោក Songkarn បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលដែលលោកបង្ហាញសកម្មភាព ផាត់មុខ ធ្វើខ្លួនឲ្យសង្សារសំណព្វចិត្តរបស់ខ្លួន សូម្បីតែ Matt ក៏លាន់មាត់និយាយយ៉ាងដូច្នេះទៅកាន់អ្នកគាំទ្រដែរថា «អ្នកទាំងអស់គ្នា សង្សារខ្ញុំផាត់មុខស្អាតទេ?»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរលោក Songkarn ដែលស្រលាញ់ Matt ខ្លាំង សូម្បីតែរឿងផាត់មុខក៏ធ្វើជូននាងបានដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី